ពិតជាឡូយមែន! Al-Hilal អាចបំបែកឯតទគ្គកម្មពិភពលោកមួយនេះបាន ដោយគ្មាន Neymar

wolf246 News Post 67

 ក្រុម Al-Hilal លេងនៅលីគអារ៉ាប់ Saudi Pro League បានបំបែកឯតទគ្គកម្មពិភពលោក ក្នុងការឈ្នះច្រើនបំផុត ២៨លើកជាប់ៗគ្នា ស្របពេលក្រុមកំពុងឈរនៅចំណាត់ថ្នាក់កំពូលតារាង វ៉ាដាច់ក្រុម Al-Nassr របស់តារាឆ្នើម Cristiano Ronaldo ចំនួន ១២ពិន្ទុ។

យ៉ាង​ណា​មិញ Neymar បាន​អវត្តមាន​ដោយសារ​របួស​ជង្គង់​ធ្ងន់ធ្ងរ​ តាំង​ពី​ខែ​តុលា​ ឆ្នាំមុនមកម្លេស ដោយរូបគេកំពុងសម្រាកព្យាបាលរបួស និងកំពុងត្រូវបានក្រុមគ្រូពេទ្យឃ្លាំមើល បន្ទាប់ពីវះកាត់សរសៃពួរជង្គង់រួចមក។

គួរជម្រាបផងដែរថា ការទទួលជ័យជម្នះ ២:០ កាលពីថ្ងៃអង្គារលើក្រុម Al-Ittihad ដែលខ្សែប្រយុទ្ធបារាំង Benzema កំពុងប្រកបអាជីពលេងបច្ចុប្បន្ន នៅក្របខ័ណ្ឌ Asian Champions League ហើយវាគឺជាជ័យជម្នះលើកទី ២៨ជាប់ៗគ្នា សម្រាប់ក្រុម Al-Hilal លើការបំបែកកំណត់ត្រានេះផងដែរ៕

Similar Posts