Eden Hazard បានត្រលប់មកក្នុងពិភពបាល់ទាត់ជាថ្មីម្តងទៀត តែសារនេះ ក៏ឈ្មោះជាកីឡាករចូលនិវត្តដដែល ហើយតារាឆ្នើមសញ្ជាតិបែលហ្សិក បានបើកចំហចិត្តនិយាយដល់រឿងចាស់កាលនៅ Real Madrid ថាខ្លួនចុះឡើង សល់ត្រឹមការខូចកជើងតែប៉ុណ្ណោះឯង។
ដូចប្រិយមិត្តបានដឹង អតីតតារាឆ្នើម Chelsea បានសម្រេចចិត្តចូលនិវត្តជាមួយក្លឹបចុងក្រោយ Real Madrid ត្រឹមអាយុ ៣៣ ឆ្នាំ បន្ទាប់តែការមើលឃើញរបួសញាំញីឥតធូរស្បើយ។ បច្ចុប្បន្ននេះ Hazard កំពុងរីករាយជាមួយនឹងពេលវេលាក្រៅទីលាន លែងមានសម្ពាធដូចមុន ហើយក៏ត្រលប់មកទ្រនំចាស់ក្លឹប Lille ក្នុងនាមជាភ្ញៀវកិត្តិយស។
ថ្មីៗ Hazard បានរៀបរាប់ថា៖ “ខ្ញុំមានតែពាក្យមួយទេចង់និយាយពេលនេះ គឺ Eden Hazard នៅលើទីលាន ដោយគ្មានការហាត់ប្រាណ គ្មានការរត់ គឺត្រឹមតែមកលេងបាល់ទាត់ ហើយចុងក្រោយគឺបំបា.ក់កជើងរបស់ខ្លួនឯង”។
គួរឲ្យដឹងថា អតីតកីឡាករបែលហ្សិក ក៏បាននិយាយចំៗដែរថា គេមិនដាក់ចិត្តខ្លាំងពេកទេក្នុងការប្រកួតនានាក្លងមក ជារួមមិនបានធ្វើដូចជា Cristiano Ronaldo ឡើយ ផ្ទុយទៅវិញទទួលស្គាល់ថាខ្លួនមានភាពខ្ជិល ហើយត្រឹមចង់នៅម្នាក់ឯង ត្រលប់មកផ្ទះជួបជុំមិត្តភ័ក្ដិនិងក្រុមគ្រួសារ៕