Ancelotti និយាយថា បាល់​នៅ La Liga លេង​មាន​តាក់ទិច​ជាង​នៅ Premier League

wolf246 News Post 62

អ្នកចាត់ការ​លោក Carlo Ancelotti បាន​ប្រាប់​នៅ​សន្និសីទ​សារព័ត៌មាន​កន្លង​ទៅ អំពី​កម្រិត​តាក់តិច​លេង​នៅ​ក្របខ័ណ្ឌ La Liga ដោយ​ជឿ​ថា​វា​ខ្ពស់​ជាង​កម្រិត​នៅ Premier League ឆ្លើយតប​នឹង​ការ​ឈ្នះ​ថ្មីថ្មោង ៤-០ ទៅ​លើ​ក្លឹប Celta Vigo។ នេះ​បន្ទាប់​តែ​គ្រូ​សញ្ជាតិ​អ៊ីតាលី ធ្លាប់​បាន​ហែល​កាត់​ការ​ដឹកនាំ​ក្លឹប​កំពូល​ជា​ច្រើន​នៅ​ទូទាំង​តំបន់​អឺរ៉ុប។

នៅ Premier League ក៏ Ancelotti ធ្លាប់​បាន​ដឹក​ដែរ ដូច​កាល​ជាមួយ​តោ​ខៀវ Chelsea និង Everton ហើយ​លោក​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ប្រៀបធៀប​ប្រាប់​ទៅ​កាន់​សារព័ត៌មាន AS យ៉ាង​ដូច្នោះ​ថា៖ “វា​ខុស​ប្លែក​ពី​គ្នា មិនមែន​ថា​ខាង​ណា​ល្អ​ឬ​អាក្រក់​ជាង​ទេ គ្រាន់​តែ​មាន​តាក់តិច​តិច​ជាង​ប៉ុណ្ណឹង​ឯង”។

លោក​បន្ត៖ “នៅ​កម្រិត​តាក់តិច សម្រាប់ La Liga គឺ​ល្អ​ខ្លាំង​ជាង​នៅ​លីគ​កំពូល​អង់គ្លេស នេះ​បើ​យើង​និយាយ​អំពី​ល្បឿន​វិញ គឺ​លីគ​អង់គ្លេស​ល្អ​ជាង​វិញ តែ​នៅ​អេស្ប៉ាញ​បាល់​គេ​លេង​ដោយ​គុណភាព​តាក់តិច​ខ្លាំង​ជាង”។

គួរ​ឲ្យ​ដឹង​ថា ក្លឹប​នៅ​អេស្ប៉ាញ សេសសល់ ៤ ​ទាំង​ព្រម​នៅ​ពាន​អឺរ៉ុប​លំដាប់​មួយ​លំដាប់​ពីរ មាន Atletico Madrid, Barcelona និង Villarreal តែ​បើ​ពួក​គេ​មិន​អាច​ឆ្លង​ផុត​ជើង​ទី ២ ខាង​មុខ​ទេ​នោះ ក៏​នឹង​សម្រេច​ថា​នៅ​សល់​ត្រឹម Real Madrid មួយ​គត់ អាច​បន្ត​រក្សា​ឈ្មោះ​នៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​ពាន​អឺរ៉ុប​រដូវ​កាល​នេះ៕

Similar Posts