ដូចប្រិយមិត្តបានដឹង ក្លឹបក្រហមស Atletico Madrid នឹងត្រូវបើកទ្វារកីឡដ្ឋានស្វាគមន៍ក្លឹបយក្សអ៊ីតាលី Inter Milan នាជំនួបជើងទី ២ វគ្គ ១៦ ក្រុម UEFA Champions League វេលាម៉ោង ០៣:០០ នាទីទៀបភ្លឺ ឈានចូលថ្ងៃព្រហស្បតិ៍ ទី ១៤ មិនា ក៏នឹងមានផ្សាយបន្តផ្ទាល់លើទំព័រ CTS SPORTS។ គូនេះកាលពីជើងទី ១ លទ្ធផលគឺខាង Inter បាននាំមុខ ១-០ មុន។
ងាកមក Joao Cancelo ដ្បិតបើជាកីឡាករគូប្រជែង បច្ចុប្បន្នឈរជើងឲ្យ Barcelona តែពិតណាស់ ប្រាកដរមែងចង់ឃើញក្លឹបរួមលីគ La Liga តែមួយឡើងទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រនោះឯង ជាសារដាស់តឿនប្រាប់ទៅ GdS ខ្សែការពារព័រទុយហ្គាល់រៀបរាប់៖ “ពួកគេទាំងសងខាង ជាក្រុមស្រដៀងគ្នា ដែលខ្ញុំរំពឹងនឹងក្លាយជាប្រកួតដ៏ធំរវាងក្លឹបទាំងពីរ”។
គេបន្តថា៖ “អ្វីៗក៏អាចកើតឡើងបានដែរ មិនថា Inter តែងតែឈ្នះ ឬកំពុងក្តោបក្តាប់ក្តីសង្ឃឹមពានលីគកំពូលក្នុងដៃ ឥឡូវនេះពួកគេឈរនៅកំពូល ហើយបើធៀបទៅនៅពីក្រោមតែ Man City មួយទេ និយាយអំពីភាពមានប្រៀប តែជារួមក្លឹបដឹកនាំដោយលោក Pep Guardiola គឺជាក្លឹបមានភាគរយខ្ពស់បង្អស់ ត្រង់ពួកគេមានកីឡាករ របៀបលេង និងអ្នកចាត់ការដ៏ល្អ”។
“ពួកគេជាក្លឹបតែមួយគត់ ដែលបានឈ្នះទាំង ៨ ប្រកួតក្នុងចំណោម ៨ ប្រកួតហែលកាត់ តែបន្ទាប់ពីនោះមកគឺ Inter Milan នេះឯង [ជាការសារបង្ហាញការដាស់តឿនទៅ AT Madrid]”។ រំឭកដែរថាក្លឹបដឹកនាំដោយលោក Diego Simeone នៅចាំអ៊ុតមើលដំណឹងការត្រលប់មកវិញរបស់ Antoine Griezmann ដែលជាតួឯក ក្រោយមានសភាពមិនស្រួលនៅប្រកួតមុន៕