Jordan Henderson ចង់ធ្វើរឿងនេះជាមួយក្រុមជម្រើសជាតិអង់គ្លេស

wolf246 News Post 55

កីឡាករ Jordan Henderson និយាយថារូបគេអាចលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសបន្តទៀតបាន និងសង្ឃឹមថាទម្រង់លេងរបស់កីឡាកររូបនេះនៅក្រុម Ajax នឹងទាក់ទាញចិត្តលោក Gareth Southgate ឱ្យជ្រើសរើសរូបគេ ដើម្បីចូលលេងព្រឹត្តិការណ៍ EURO 2024 នៅប្រទេសអាល្លឺម៉ង់។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានចូលរួមជាមួយក្រុម Al-Ettifaq នៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីខែកក្កដា មុនពេលដែលផ្តាច់កុងត្រា ដើម្បីបន្តទៅលេងឱ្យក្រុម Ajax ក្នុងខែមករា ឆ្នាំ២០២៤។ កាលពីខែមុន លោក Gareth Southgate បានទៅទស្សនាការប្រកួតផ្ទាល់រវាងក្រុម Ajax ទល់នឹងក្រុម PSV Eindhoven ដែលជាការប្រកួតលើកដំបូងរបស់កីឡាករ Jordan Henderson ដូចគ្នា។

កីឡាករ Jordan Henderson បាននិយាយថា៖

វាពិតជាល្អខ្លាំងមែនទេ ដែល Gareth តាមដានខ្ញុំ។ ខ្ញុំត្រូវតែផ្តោតលើការលេងរបស់ខ្ញុំនៅទីនេះ ហើយប្រសិនបើខ្ញុំធ្វើបានល្អនោះ ប្រហែលជាខ្ញុំអាចមានឱកាសចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេស។ ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចចូលរួមលេងជាមួយក្រុមជម្រើសជាតិបាន។ ពិតប្រាកដណាស់ ដែលខ្ញុំមានអារម្មណ៍ថាខ្ញុំអាចជួយក្រុមទាំងមូលនៅក្នុងព្រឹត្តិការណ៍ដ៏ធំខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអង់គ្លេស្ថិតនៅក្នុងពូលជាមួយក្រុមជម្រើសជាតិស្លូវេនី ដាណឺម៉ាក និងស៊ែប៊ី នៃព្រឹត្តិការណ៍ EURO 2024 ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤៕

Similar Posts