ថ្មីៗនេះ អតីតអ្នកចាត់ការក្រុម Barcelona លោក Pep Guardiola បានធ្វើការដាក់ឈ្មោះវីរបុរសរបស់ក្លិប Real Madrid លោក Zinedine Zidane ថាជាកីឡាករដែលគាត់ចង់មានឱកាសធ្វើជាគ្រូបង្វឹកបំផុត។
ជាការពិតណាស់លោក Pep បានរីករាយជាមួយនឹងអាជីពជាអ្នកចាត់ការក្រុមដ៏ជោគជ័យបំផុតមួយ ដោយលោកធ្លាប់បានដឹកនាំកីឡាករកំពូលៗជាច្រើនរូបរួចមកហើយ ជាពិសេសអំឡុងពេលលោកនៅកាន់តំណែងជាអ្នកចាត់ការក្រុម Barcelona ។
តែទោះបីជាយ៉ាងណាក៏ដោយ បុរសសញ្ជាតិអេស្ប៉ាញរូបនេះ បានសារភាពថា លោកនៅតែមានបំណងប្រាថ្នាធំ ដើម្បីចង់មានឱកាស ក្នុងការធ្វើជាគ្រូបង្វឹក ឬអាចបានលេងជាមួយកីឡាករបាល់ទាត់ដ៏អស្ចារ្យ ដូចជា លោក Zidane ។
លើសពីនេះ លោក Pep បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ៖ ” កីឡាករតែម្នាក់ដែលខ្ញុំប្រាថ្នាចង់ធ្វើជាងគ្រូបង្វឹក? នោះគឺ Zidane ។ ខ្ញុំចង់មានឱកាសបង្វឹកគាត់ ឬលេងនៅលើទីលានជាមួយគាត់តែម្តង“៕