លោក Sir Jim យល់ព្រមឲ្យ Man United ដេញថ្លៃបំបែកកំណត់ត្រា លើខ្សែបម្រើវ័យជំទង់រូបនេះ

wolf246 News Post 52

ម្ចាស់ភាគហ៊ុនថ្មី ២៥% របស់ក្លឹបបិសាចក្រហម Manchester United លោក Sir Jim Ratcliffe ត្រូវបានគេរាយការណ៍ថា បានផ្តល់សញ្ញាភ្លើងខៀវសម្រាប់ក្លឹប ដើម្បីធ្វើការផ្លាស់ប្តូរដេញថ្លៃកំណត់ត្រា លើខ្សែបម្រើ Joao Neves របស់ក្រុម Benfica ក្នុងអំឡុងពេលទីផ្សាររដូវក្តៅ នេះបើតាមសារព័ត៌មាន The Mirror ។

ទន្ទឹមនឹងនេះ Man United ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង Neves ដោយកីឡាករវ័យ ១៩ឆ្នាំ ត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេង ដែលមានទេពកោសល្យល្អបំផុតមួយនៅក្នុងបាល់ទាត់ទ្វីបអឺរ៉ុប។ ជាក់ស្តែង Neves មានលក្ខខណ្ឌដោះលែងក្នុងតម្លៃ ១២០លានអឺរ៉ូ ឬ ១០២លានផោន នៅក្នុងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ ខណៈ Benfica អាចនឹងទាមទារឱ្យបង់ថ្លៃពេញ ខណៈវានឹងក្លាយជាការផ្ទេរដ៏ធំបំបែកកំណត់របស់ Man Utd ផងដែរ។

គួរជម្រាបផងដែរថា កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបង្ហាញខ្លួន ៣៨ប្រកួតសម្រាប់ ប្រទេសជាតិខ្លួននៅរដូវកាលនេះ ដោយនៅសល់រយៈពេល ៣ឆ្នាំ ទៀតដើម្បីបន្តកុងត្រាថ្មីជាមួយ Benfica៕

Similar Posts