ឡូយមែន! បីសាចក្រហម Man Utd រៀបចំតម្លើងប្រាក់ឈ្នួលជូនដល់ Mainoo ច្រើនជាងមុន3ដង

wolf246 News Post 50

ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបង្កើនប្រាក់ឈ្នួលរបស់កីឡាករ Kobbie Mainoo ច្រើនជាងមុនបីដង ជាមួយនឹងការផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត។

ជាក់ស្តែងខ្សែបម្រើវ័យក្មេងរូបនេះ ទើបតែបានចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្លិប រហូតដល់ខែមិថុនា ឆ្នាំ២០២៧ ឯណោះ ជាមួយនឹងជម្រើសបន្ថែមមួយឆ្នាំផ្សេងទៀត ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានមើលឃើញពីការបង្ហាញសមត្ថភាពដ៏ល្អ សម្រាប់ក្រុមនៅក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ហាក់បានធ្វើឲ្យក្លិបចាត់ទុក Mainoo ថាជាផ្នែកដ៏សំខាន់ និងចង់បើកការពិភាក្សា ជុំវិញការបន្តកុងត្រាថ្មីបន្ថែមទៀត។

ទន្ទឹមនឹងនេះ បើយោងតាមសារព័ត៌មាន The Mirror បានឱ្យដឹងថាក្លិប Man United មានឆន្ទៈក្នុងការផ្តល់ជូន Mainoo នូវកិច្ចព្រមព្រៀងដែលល្អប្រសើរជាងមុន ពោលគឺនឹងធ្វើឱ្យគេទទួលបានប្រាក់ឈ្នួលលើសបច្ចុប្បន្ន រហូតដល់ទៅបីដងឯណោះ ស្របពេលក្លិបរំពឹងទុកថាអាចនឹងបន្តរក្សាគេរហូតដល់ឆ្នាំ២០៣០ ជាមួយកិច្ចសន្យាថ្មីនេះ៕

Similar Posts