តោខៀវ Chelsea បន្ទាបតម្លៃផ្ទេរសម្រាប់ Lukaku ដើម្បីឲ្យ Roma ទិញផ្តាច់នៅរដូវក្តៅខាងមុខនេះ

wolf246 News Post 47

ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា មានឆន្ទ:ក្នុងការកាត់បន្ថយតម្លៃផ្ទេរសម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku នៅរដូវក្តៅខាងមុខនេះ ដើម្បីអនុញ្ញតឲ្យកីឡាករសញ្ជាតិបែលហ្ស៊ិក អាចផ្លាស់ទៅកាន់ក្លិប Roma ជាអចិន្ត្រៃយ៍។

ជាការពិតណាស់កីឡាករវ័យ ៣០ឆ្នាំរូបនេះ ត្រូវបានក្លិបអង់គ្លេសអនុញ្ញាតឲ្យផ្ទេរទៅកាន់ក្លិប Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីអំឡុងតដូវកាលឆ្នាំ ២០២២–២០២៣ មុនពេលបន្តទៅចូលរួមជាមួយក្រុម Roma ក្នុងកិច្ចសន្យារយ:ពេល ១២ខែ ។

យោងតាមរបាយការណ៍ពីគេហទំព័រអ៊ីតាលី Calcio Mercato បានឱ្យដឹងថា Roma បច្ចុប្បន្នមានជម្រើសទិញផ្តាច់ ក្នុងកិច្ចព្រមព្រៀងខ្ចីជើងជាមួយ Chelsea ដែលបានកំណត់តម្លៃ ៣៧លានផោន ប៉ុន្តែវាត្រូវបានគេយល់ថាក្រុមតោខៀវ អាចនឹងបើកចំហក្នុងការទទួលយកចំនួនទឹកប្រាក់ទាបជាងនេះ សម្រាប់ការផ្ទេរជាអចិន្ត្រៃយ៍របស់ Lukaku ។

ប្រភពដដែលបានបន្ថែមទៀតថាក្លិប Roma មានឱកាសក្នុងការចូលចរចាជាមួយ Chelsea ហើយអាចមានលទ្ធភាពក្នុងការចុះហត្ថលេខាសម្រាប់ Lukaku ក្នុងតម្លៃទាបមួយ ត្រឹម ៣០លានផោន នៅរដូវក្តៅខាងមុខនេះ៕

Similar Posts