Harry Kane បង្កើត​ប្រវត្តិសាស្ត្រ Bundesliga ក្រោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ hat-trick លើកទីបួន

wolf246 News Post 43

Harry Kane បានក្លាយជាកីឡាករដំបូងគេនៅលីកកំពូលអាឡឺម៉ង់ខណខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានស៊ុតបានបីគ្រាប់(Hat-trick)ជាលើកទី៤ក្នុងរដូវកាលនេះ កំលុង​ការ​ប្រកួត​ផ្តួលMainz ដោយលទ្ធផលរហូតដល់ទៅ៨ទល់និង១កាលពីថ្ងៃសៅរ៏។

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane វ័យ ៣០ឆ្នាំបានស៊ុតបញ្ចូលទីសរុបចំនួន ៣០ គ្រាប់ក្នុង ២៥ ប្រកួតនៅ Bundesliga ហើយសម្រាប់ការប្រកួតនេះផងដែរកាពីតែនក្រុមជម្រើសជាតិអង់គ្លេសKane ដែលក្លឹប Bavarians បានចុះហត្ថលេខាលើតម្លៃជិត ៩០ លានផោនពីក្រុម Tottenham កាលពីរដូវក្តៅមុន ក៏បានបង្កើតAssist ២ដង​សម្រាប់មិត្តរួមក្រុមផងដែរ ។

Bayern Munich មានបំណងចង់លើកពានលីកកំពូលក្នុងស្រុកជាលើកទី ១២ ជាប់ៗគ្នា ប៉ុន្តែ Leverkusen បានបង្ហាញទម្រង់លលេងយ៉ាងល្អដោយមិនទាន់ស្គាល់ចាញ់ទាល់តែសោះនៅរដូវកាលនេះ។

ទោះយ៉ាងណាលោក Thomas Tuchel នៅតែមានមហិច្ឆតាដឹកនាំក្រុមអោយលើកពានដែលមិនទាន់ឃ្លាតឆ្ងាយខណៈក្រុមបានឈានទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្រោយផ្តួល Lazio កាលពីសប្ងាហ៏មុន។

ទស្សនាវីដេអូខាងក្រោម៖

Similar Posts