អ្នកចាត់ការ Liverpool លោក Jurgen Klopp បាននិយាយលើកសរសើរលោក Pep Guardiola ជាអ្នកចាត់ការល្អបំផុតក្នុងជីវិតរបស់លោក មុនក្រុមអ្នកទាំងពីរជួបគ្នាក្នុងប្រកួត Premier League ចុងសប្ដាហ៍នេះ។
ក្រុម Manchester City ទទួលបានជ័យជម្នះ ៥លើកក្នុងចំណោម៦ប្រកួតចុងក្រោយ ប៉ុន្ដែ Liverpool ត្រូវបានចាត់ទុកថា ជាក្រុមដែលមានប្រៀបមួយក្នុងការប្រជែងជើងឯកជាមួយពួកគេនារដូវកាលនេះ។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រ លោក Klopp បាននិយាយថា៖ “ខ្ញុំដឹងថា ខ្ញុំធ្វើការដោយខ្លួនឯង ដូច្នេះខ្ញុំឃើញភាពល្អប្រសើរ ពេលដែលប្រឈមមុខនឹងការប្រកួតនេះ ហើយលោក Pep បានផ្លាស់ប្ដូររឿងជាច្រើន ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ សម្រាប់ក្រុមរបស់គាត់”។
“តើខ្ញុំគួរវាយតម្លៃអ្នកចាត់ការកាលពីមុនបែបណា? ប៉ុន្ដែក្នុងមួយជីវិតរបស់ខ្ញុំ គាត់គឺពិតជាអ្នកចាត់ការដ៏ឆ្នើមម្នាក់”៕