កីឡាកជើងក្រោមដ៏សំខាន់មួយរូបរបស់ R.Madrid អាចនឹងលេងបានក្នុងជំនួប El Clasico

wolf246 News Post 32

អ្នកចាត់ការ Carlo Ancelotti មានក្ដីរំពឹងថា ខ្សែការពារ Eder Militao អាចសះស្បើយពីរបួស ទាន់ការប្រកួត El Clasico ទល់នឹង Barcelona នាថ្ងៃទី២១ ខែមេសា។ Militao បានអវត្តមានពីការប្រកួត តាំងពីសប្ដាហ៍ដំបូងនៃរដូវកាល ដោយសារបញ្ហារបួស ACL។

ទោះបីជាមានក្ដីបារម្ភថា គេអាចនឹងមិនអាចចូលលេងវិញបានរហូតដល់ពេលចាប់ផ្ដើមរដូវកាល ២០២៤-២៥ ប៉ុន្ដែក្លឹប Real Madrid នៅតែមានសុទិដ្ឋិនិយម ថាកីឡាករប្រេស៊ីល អាចត្រលប់មកវិញបានជាថ្មី ក្នុងប្រកួតរដូវកាលនេះ។

Militao បានត្រលប់មកហ្វឹកហាត់នាប៉ុន្មានសប្ដាហ៍កន្លងទៅ ហើយមានការរាយការណ៍ថា ស្ថានភាពរបស់គេកាន់តែល្អទៅពីមួយថ្ងៃទៅមួយថ្ងៃ។

យោងតាមដំណឹងចុងក្រោយទទួលបានពីសារព័ត៌មាន Marca, ខ្សែការពាររូបនេះ បានបង្ហាញវត្តមាននៅក្នុងមជ្ឈមណ្ឌលហ្វឹកហាត់ Valdebabebas សប្ដាហ៍នេះ ហើយរំពឹងថា នឹងត្រលប់មកកាន់ការប្រកួតឆាប់ៗនេះ៕

Similar Posts