លោក Xabi Alonso គួរតែដឹកនាំក្រុមមួយនេះ ក្នុងពេលមួយឆ្នាំឬពីរឆ្នាំខាងមុខទៀត

wolf246 News Post 31

លោក Xabi Alonso កំពុងធ្វើបានល្អក្នុងការងារជាអ្នកចាត់ការ Bayer Leverkusen ដោយពួកគេមិនទាន់ស្គាល់បរាជ័យនៅឡើយទេ ក្នុងរដូវកាលនេះ។

Leverkusen រំពឹងថាអាចនឹងឈ្នះជើងឯក Bundesliga ជាលើកដំបូងរបស់ខ្លួន នារដូវកាលនេះ បន្ទាប់ពីឈរនៅកំពូលតារាង មានគម្លាតនាំមុខក្រុមលេខ២ Bayern Munich ១០ពិន្ទុ។

មានការភ្ជាប់បុរសជនជាតិអេស្ប៉ាញជាមួយក្លឹបធំៗជាច្រើន នារដូវកាលក្រោយរួមមាន Liverpool, Bayern Munich និង Real Madrid។

អតីតថ្នាក់ដឹកនាំក្លឹប Leverkusen លោក Reiner Calmund ជឿជាក់ថា លោក Alonso មិនគួរប្រញាប់សម្រេចចិត្តក្នុងការត្រលប់ទៅកាន់ទឹកដី Anfield វិញទេ ហើយបន្ដផ្ដោតទៅលើការបន្ដការងារនៅ Leverkusen ហើយរង់ចាំលោក Carlo Ancelotti ចាកចេញពី Real Madrid។

នៅពេលដែលត្រូវបានសួរថាតើ Alonso គួរតែទៅដឹកនាំ Liverpool រដូវកាលក្រោយទេ, លោក Calmund និយាយថា៖ “ខ្ញុំគិតថា Alonso មិនគួរធ្វើបែបនេះទេ។ ជាក់ស្ដែងនេះគឺជាជម្រើសដ៏ល្អ។ Alonso ឈ្នះជើងឯក Champions League ជាមួយ Liverpool និងឈ្នះជើងឯកលីគជាមួយ Bayern”។

“គ្មានអ្វីដែលត្រូវសង្ស័យទេថា ក្លឹបទាំងនេះចាប់អារម្មណ៍ទៅលើគាត់។ យើងក៏ត្រូវតែរង់ចាំមើលនូវអ្វីដែលនឹងកើតឡើងនៅ Real Madrid, ថាតើលោក Ancelotti ចាកចេញលឿនជាងនេះឬទេ។ បើជាភ្នាក់ងាររបស់គាត់ ខ្ញុំនឹងមិនប្រាប់គាត់ឱ្យទៅជំនួសលោក Klopp នៅ Liverpool ទេ។ ខ្ញុំគួរតែប្រាប់គាត់ថា គាត់គួរតែបន្ដនៅ Leverkusen មួយឆ្នាំ ឬពីរឆ្នាំទៀត ហើយបន្ទាប់មកប្រហែលជាគាត់គួរទៅជំនួស Ancelotti”៕

Similar Posts