Messi និង Suarez ចាប់ដៃគ្នាស៊ុតម្នាក់មួយគ្រាប់អ៊េមហួស ជួយឱ្យ I.Miami តាមស្មើ Nashville

wolf246 News Post 28

បរទេស៖ កាលពីព្រឹកមិញនេះ ត្រូវនឹងថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២៤ ក្រុម Nashville បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Inter Miami នៅក្នុងការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ CONCACAF Champions Cup។

ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានត្រឹមស្មើគ្នា ២ ទល់នឹង ២ ប៉ុណ្ណោះ។

ក្នុងនោះខាងក្រុមម្ចាស់ផ្ទះ Nashville ជាអ្នករកគ្រាប់បាល់នាំមុខមុនទាំង ២ គ្រាប់ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Jacob Shaffelburg ២ គ្រាប់ម្នាក់ឯង គឺនៅនាទីទី ៤ និង ៤៦ ចំណែក ២ គ្រាប់តាមស្មើរបស់ Inter Miami វិញ គឺរកបានដោយ Lionel Messi នៅនាទីទី ៥២ និង Luis Suarez នៅនាទីទី ៩០+៥។

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំង ២ គឺនៅសល់ ១ ជើងទៀត ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Similar Posts