ក្លឹប PSG បានត្រៀមលុយធំជិត ១៥០លាន ដើម្បី ទិញយកខ្សែប្រយុទ្ធឆ្នើមម្នាក់នេះមកជំនួស Mbappe

wolf246 News Post 27

ក្លិបអ្នកមាន Paris Saint-Germain ត្រូវបានគេរាយការណ៍ថា នឹងចំណាយលុយចំនួន ១៤០ លានផោន ឬប្រមាណជា (១៨០ លានដុល្លារអាមេរិក) ដើម្បីចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើមរបស់ Arsenal កីឡាករ Bukayo Saka ដើម្បីមកជំនួស Kylian Mbappe។

ទីបំផុត Mbappe បានសម្រេចចិត្តច្បាស់លាស់ហើយ ថារូបគេនឹងចាកចេញពីទឹកដី Parc des Princes នៅរដំណាច់រដូវកាលនេះ បន្ទាប់ពីកុងត្រារបស់គេផុតសុពលភាព ក្រោយរួមរស់នៅទីនេះអស់រយៈពេល ៦ ឆ្នាំ ពោលគឺតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ខណៈថ្មីៗនេះរូបគេក៏បានជូនដំណឹងទៅក្លិបរួចរាល់ហើយដែរ។

យ៉ាងណាមិញ ក្រោយការចង់ចាកចេញរបស់ Mbappe នៅដំណាច់រដូវកាលនេះ ឥឡូវនេះ PSG កំពុងតែស្វះស្វែងរកខ្សែប្រយុទ្ធថ្មីដើម្បីមកជំនួសខ្សែប្រយុទ្ធ បារាំង វ័យ ២៥ ឆ្នាំរូបនេះ ដោយឡែកបើតាមប្រភពព័ត៌មានដែលចុះផ្សាយដោយកាសែត អេស្ប៉ាញ Fichajes បានឱ្យដឹងថា Saka គឺជាបេក្ខភាពទី ១ ដែលក្លិបអ្នកមាន បារាំង ដាក់គោលដៅចង់បានរូបគេមកកាន់ទឹកដី បារាំង។

ប្រភពដដែលបានបន្ថែមថា PSG នឹងដាក់ដេញថ្លៃចំពោះខ្សែប្រយុទ្ធរូបនេះយ៉ាងហោចណាស់ ១៤០ លានផោន ឬប្រមាណជា (១៨០ លានដុល្លារអាមេរិក) ដើម្បីទិញរូបគេពីកាំភ្លើងធំ Arsenal៕

Similar Posts