នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៤ នេះ ក្រុម Sparta Praha បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Liverpool នៅក្នុងការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Europa League។
ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ Liverpool ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Sparta Praha ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥ ទល់នឹង ១។
ក្នុងនោះ ៥ គ្រាប់របស់ Liverpool គឺរកបានដោយ Mac Allister នៅនាទីទី ៦ (P), Darwin Nunez រកបាន ២ គ្រាប់ម្នាក់ឯងនៅនាទីទី ២៥ និង ៤៥+៣, Luis Diaz នៅនាទីទី ៥៣ និងគ្រាប់ចុងក្រោយរកបានដោយ Dominik Szoboszlai នៅនាទីទី ៩០+៤។ ចំណែក ១ គ្រាប់របស់ Sparta Praha វិញ គឺជាការភ្លាត់ធ្វើឱ្យចូលទីខ្លួនឯងដោយកីឡាករ Conor Bradley របស់ Liverpool នៅនាទីទី ៤៦។
គួរបញ្ជាក់ថា ការប្រកួតរបស់ក្រុមទាំង ២ គឺនៅសល់ ១ ជើងទៀត ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៤៕