កាលពីយប់រំលងអាធ្រាត មនុស្សយន្ត Erling Haaland បានតាមស្មើគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់វីរបុរស Sergio Aguero នៅក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីរកបាន ១គ្រាប់ ទល់នឹងក្រុម Copenhagen ជើងទី២ ដោយបញ្ចប់ក្នុងលទ្ធផល Man City ៣:១ Copenhagen និងសរុបទាំងពីរជើង ៦ទល់នឹង២។
ទន្ទឹមនឹងនេះ មានន័យថា Haaland បច្ចុប្បន្នស៊ុតបញ្ចូលទីបាន ៤១គ្រាប់ នៅ UCL ខណៈដែលស្មើនឹងគ្រាប់បាល់របស់ Aguero ដែលបានលេងពេញមួយអាជីពរបស់គាត់ទៅហើយនោះ ហើយស្ថិតនៅលេខរៀងទី១៩ នៅក្នុងតារាងអ្នកស៊ុតបញ្ចូលទីបានច្រើនបំផុតនៅ UCL៕