នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២៤ នេះ ក្រុមម្ចាស់ផ្ទះ Real Sociedad បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Paris Saint-Germain នៅក្នុងការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។
ជាការពិតណាស់ នៅក្នុងជំនួបនៃក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមភ្ញៀវ PSG ហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Real Sociedad ក្នុងលទ្ធផល ២ ទល់នឹង ១។
ក្នុងនោះខាងក្រុមភ្ញៀវ PSG ជាអ្នករកបានគ្រាប់បាល់បានមុនទាំង ២ គ្រាប់ ដែលស៊ុតបញ្ចូលទីដោយ Kylian Mbappe នៅនាទីទី ១៥ និង ៥៦ ចំណែក ១ គ្រាប់របស់ Real Sociedad គឺរកបានដោយកីឡាករ Mikel Merino នៅនាទីទី ៨។
គួរបញ្ជាក់ថា ក្រោយជ័យជម្នះនេះ PSG បានកក់កៅអីឡើងទៅកាន់វគ្គ ៨ ក្រុមជាផ្លូវការហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតទាំង ២ ជើងទល់នឹង Real Sociedad ពួកគេបានយកឈ្នះក្នុងលទ្ធផលសរុប ៤ ទល់នឹង ១។
>>> សូមទស្សនាវីដេអូខាងក្រោម <<<