ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតែបន្តផែនការរបស់ខ្លួន ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធរបស់ Napoli កីឡាករ Victor Osimhen។
យោងតាមការចុះផ្សាយដោយកាសែត Independent បានឱ្យដឹងថា Man UTD ឥឡូវនេះកំពុងចូលប្រជែងជាមួយក្លិបអ្នកមាន Paris Saint-Germain ក្នុងការទិញយកខ្សែប្រយុទ្ធសញ្ជាតិ នីហ្ស៊េរីយ៉ា នៅរដូវក្តៅខាងមុខ។
ប្រភពដដែលបានបន្ថែមថា Osimhen ក៏មានការចាប់អារម្មណ៍ពីសំណាក់ក្លិបនៅ Premier League ដូចជា Chelsea នឹង Arsenal ផងដែរ ខណៈរូបគេត្រូវបានក្លិបគីឡូធ្ងន់ប្រចាំលីគ Serie A Napoli ដាក់តម្លៃផ្តាច់កុងត្រាដល់ទៅ ១១០ លានអឺរ៉ូ ឬប្រមាណជា (១១៩ លានដុល្លារអាមេរិក) ឯណោះ៕