Man UTD បើកទ្វារអោយ Sancho ចាកចេញពីក្លឹប តែមានតម្លៃខ្លួនខ្ពស់ដល់ទៅ…

wolf246 News Post 40

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងបើកទ្វាឱ្យ Jadon Sancho ចាកចេញពីទឹកដី Old Trafford ភ្លាម បើមានក្លិបណាហ៊ានឱ្យតម្លៃខ្សែប្រយុទ្ធ អង់គ្លេស រូបនេះដល់ ៤០ ទៅ ៥០ លានផោន ឬប្រមាណជា (៥០ ទៅ ៦០ លានដុល្លារអាមេរិក)។

ជាការពិតណាស់ កាលពីទីផ្សារដោះដូរកីឡាករខែ មករា កន្លងទៅ Sancho បានត្រឡប់ទៅកាន់អតីតក្លិបចាស់ Borussia Dortmund វិញក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីគាត់មានទំនាក់ទំនងមិនល្អជាមួយអ្នកចាត់ការបច្ចុប្បន្នលោក Erik ten Hag។

យោងតាមការចុះផ្សាយដោយកាសែត Football Insider បានឱ្យដឹងថា ដ្បិត Sancho ការត្រឡប់ទៅ Dortmund វិញកំពុងធ្វើបានល្អក៏ដោយ ដោយ ៣ ប្រកួតនៅក្នុងលីគ Bundesliga កន្លងមក រូបគេរកបាន ២ assist ក៏ក្លិបយក្ស អាល្លឺម៉ង់ មិនមានឆន្ទៈនឹងចុះកុងត្រាយករូបគេជាអចិន្ត្រៃយ៍មកវិញដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រភពដដែលបានបន្ថែមថា Man UTD នឹងតែមានបំណងចង់លក់ Sancho ចេញ ហើយពួកគេបានទាមទារតម្លៃផ្ទេរចន្លោះពី ៤០ ទៅ ៥០ លានផោន ឬប្រមាណជា (៥០ ទៅ ៦០ លានដុល្លារអាមេរិក) ប្រសិនបើមានក្លិបណាមួយចង់បាន។

Similar Posts