កីឡាករ Man UTD រូបនេះរងរបួសសារជាថ្មី ត្រូវអវត្តមានរហូតដល់ទៅជាង 8សប្តាហ៍

wolf246 News Post 38

ខ្សែការពារកណ្តាលរបស់ Manchester United កីឡាករ Lisandro Martinez នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៨ សប្តាហ៍ ដើម្បីសម្រាកព្យាបាលរបួស បន្ទាប់ពីគាត់បានរងរបួសជង្គង់នៅក្នុងជំនួបដែលក្រុមបិសាចក្រហមបានយកឈ្នះទៅលើក្រុម West Ham ៣-០ កាលពីថ្ងៃ អាទិត្យ ទី ៤ ខែ កុម្ភៈកន្លងទៅ។

យ៉ាងណាមិញ ជុំវិញបញ្ហារបួសនេះ គឺវាមិនបានមានអ្វីធ្ងន់ធ្ងរ ដូចដែលគេរំពឹងទុកថានឹងអាចឈានដល់ការដាច់ជង្គង់ ACL ឡើយ ហើយជារឿងវិជ្ជមាន Martinez គ្រាន់តែត្រូវការពេលសម្រាកព្យាបាលធម្មតា ដោយមិនមានការទាមទារការវះកាត់អ្វីឡើយ។

ជាមួយគ្នានេះ កាលពីល្ងាចថ្ងៃ ចន្ទ កន្លងទៅ Man UTD បានចេញសេចក្តីថ្លែងការថា៖

Lisandro Martinez បានរងរបួសត្រង់សរសៃជង្គង់របស់គាត់ ហើយត្រូវបានគេរំពឹងថានឹងអវត្តមានយ៉ាងហោចណាស់ប្រាំបីសប្តាហ៍។ យើងទាំងអស់គ្នាសូមជូនពរឱ្យ Licha ឆាប់ជាសះស្បើយ ហើយយើងនឹងរង់ចាំគាត់ត្រលប់មកកាន់ទីលានវិញនៅរដូវកាលនេះ។

Similar Posts