Rasmus Hojlund រៀប​រាប់ពីកីឡាករ 5រូបដែល​ល្អ​បំផុត​ក្នុង​ក្តីស្រមៃហើយមានទាំង Ronaldo ផងដែរ

wolf246 News Post 35

Rasmus Hojlund មិន​លាក់បាំង​ទេ ថា​អតីត​កាល​គេ​ធ្លាប់​ជា​អ្នក​គាំទ្រ Cristiano Ronaldo តាំង​តែ​ពី​នៅ​ក្មេង​វ័យ ហើយ​ជា​ញឹកញយ​ក៏​តែង​បង្ហាញ​ចំណាប់​អារម្មណ៍​ទទួល​បាន​ការ​រៀនសូត្រ​មួយ​ចំនួន ពី​របៀប​នៃ​ការ​គិត​និង​ហ្វឹកហាត់​របស់​កីឡាករ​ព័រទុយហ្គាល់​ផង​ដែរ។

ថ្មីថ្មោង​គេ​បាន​បង្ហាញ​ពាក់ព័ន្ធ​ការ​រៀប​ឈុត ៥ រូប​ល្អ​បំផុត​ក្នុង​ក្តី​ស្រមៃ នៅ​បទសម្ភាសន៍​ជាមួយ​លោក Mark Goldbridge ក៏​ស្រាប់​តែ​កីឡាករ​ដាណឺម៉ាក​ចុច​ឈ្មោះ​សុទ្ធ​តែ​ Legend ចាស់ៗ​របស់​បិសាច​ក្រហម ពោល​មិន​មាន​កីឡាករ​សព្វថ្ងៃ​ទេ ហើយ​បាន​រំលង​ឈ្មោះ Wayne Rooney។

កីឡាករ​ទើប​រក​បាន​គ្រាប់​បាល់​កន្លង​ទៅ​នៅ​ប្រកួត​ទល់ West Ham រៀបរាប់៖ “ខ្ញុំ​នឹង​ដាក់ Peter [Schmeichel] ជា​អ្នក​ចាំទី ដោយ​គាត់​មិន​ត្រឹម​ជា Legend នៅ​ទី​នេះ​ទេ តែ​ក៏​ជា Legend នៅ​ដាណឺម៉ាក​ដូច​គ្នា គាត់​បាន​ជួយ​ពួក​យើង​ឈ្នះ​ពាន EURO ហើយ​ខ្ញុំ​ដាក់ Rio [Ferdinand] នៅ​តំបន់​ខាង​ក្រោម”។

គេ​បន្ត៖ “គាត់​បាន​បង្កើត​ភាព​ចងចាំ​សម្រាប់​ខ្ញុំ តាម​ថា​ក៏​ចង់​ដាក់ Vidic តែ​យើង​រើស​បាន​ការពារ​តែ​ម្នាក់ បន្ទាប់​មក​ដាក់ Ryan Giggs, Paul Scholes និង Cristiano Ronaldo នៅ​ខាង​លើ”។ នេះ​មាន​ន័យ​ថា ប្រយុទ្ធ​ប្រអប់​ខាង​លើ​របស់​គេ គឺ​ជ្រើស​យក CR7 ជា​ជាង​អតីត​ម្ចាស់​អាវ​លេខ ១០ អង់គ្លេស៕

Similar Posts