កីឡាករ Declan Rice បាននិយាយថា ហង្សក្រហម ជា​ក្លឹប​ល្អ​ដាច់​គេ​នៅ Premier League រដូវ​កាល​នេះ

wolf246 News Post 33

បើ​ទោះ​បី​ខាង​ Arsenal បាន​យក​ឈ្នះ​ទៅ​លើ Liverpool មែន​ពិត តែ​ខ្សែ​បម្រើ​អង់គ្លេស Declan Rice នៅ​បន្ត​លាន់មាត់​សរសើរ​ចំពោះ​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp ជា​ពិសេស​ដដែល ថា​ជា​ក្លឹប​ល្អ​ដាច់​គេ​នៅ Premier League រដូវ​កាល ២០២៣/២៤។

រំឭក​ថយ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​មុន​នោះ ​គ្រាប់​បាល់​របស់ Bukayo Saka Gabriel Martinelli និង Leandro Trossard បាន​ជួយ​ឲ្យ​ Arsenal យក​ឈ្នះ​ទៅ​លើ​ហង្ស ៣-១ នៅ​ឯ​ទឹកដី​ខ្លួន​ឯង Emirate Stadium។ សរុប​មក Liverpool ពួក​គេ​ឈ្នះ ១៥ ស្មើ ៦ ចាញ់ ២ គត់ នៅ​សរុប ២៣ ប្រកួត​ឆ្លង​កាត់។

ប្រាប់​ទៅ beIN Sports កីឡាករ​អង់គ្លេស​និយាយ៖ “Liverpool ជា​ក្លឹប​ដ៏​ល្អ​បំផុត​នៅ​លីគ បើ​យើង​មើល​លើ​ស្ថិតិ​របស់​ពួក​គេ នេះ​គឺ​ទើប​តែ​ជា​ការ​ចាញ់​លើក​ទី ២ ប៉ុណ្ណោះ យើង​ដឹង​មុន​ហើយ​ថា​ជា​ការ​ប្រកួត​ដ៏​ធំ​សារ​នេះ រយៈ​ពេល ៩០ នាទី​គ្រប់​គ្នា​ព្យាយាម​អស់​ពី​ខ្លួន​ដើម្បី​ឈ្នះ ហើយ​ទី​បញ្ចប់​គឺ​ពួក​យើង​ធ្វើ​បាន”។

បញ្ជាក់​ឲ្យ​ដឹង Liverpool កំពុង​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន មាន ៥១ ពិន្ទុ នាំ​មុខ​ពី​លើ City សល់​មួយ​ប្រកួត​ក្នុង​ដៃ​មាន ៤៩ ពិន្ទុ​ស្មើ​នឹង Arsenal ឈរ​លេខ ៣។ នេះ​បើ​ក្លឹប​ដឹកនាំ​ដោយ​លោក Pep Guardiola យក​ឈ្នះ​មួយ​ប្រកួត​ខាង​មុខ ក៏​នឹង​រំកិល​មក​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​ជា​ថ្មី៕

Similar Posts