អ្នកចាំទីអេស្ប៉ាញ David de Gea ត្រូវបានរាយការណ៍ថា បដិសេធសំណើទៅចូលរួមនៅក្របខ័ណ្ឌ Premier League ជាថ្មី សារនេះជាមួយក្លឹបកៀកបាតតារាងគឺ Nottingham Forest។ យ៉ាងណាសំណើគ្រប់យ៉ាងគឺបដិសេធរួចទៅហើយ កាលពីទីផ្សារដោះដូរខែមករា ដែលទើបតែបិទទ្វារបញ្ចប់កន្លងមក។
បន្ទាប់ការឈរជើង ១២ ឆ្នាំនៅ Old Trafford ជាការពិត De Gea បានចាកចេញក្នុងលក្ខខណ្ឌឥតតម្លៃខ្លួន ជា Free Agent ទំនេរជើងអស់រយៈពេលជាងកន្លះឆ្នាំមកហើយ រាប់ចាប់តាំងខែកក្កដារៀងមក។ បុរសវ័យ ៣៣ ឆ្នាំ មានដំណឹងម្តងទៅខាងអារ៉ាប៊ីសាអូឌីត ម្តងទៅខាងអេស្ប៉ាញ តែទីបញ្ចប់បកមកពាក់ព័ន្ធក្លឹបអង់គ្លេសក៏នៅតែមិនកើតឡើង។
បើតាមសារព័ត៌មាន The Athletic ចុះផ្សាយ Nottingham Forest បានចូលរួមចាត់ចែងយកអតីតដៃចាំទី United ខាងលើ ព្យាយាមធានាពេលវេលាជាក់ច្បាស់សម្រាប់គេនៅប្រកួតសេសសល់នារដូវកាលនេះដែរ តែខាងសាមីខ្លួន De Gea មិនទទួលយកនោះទេ។
នេះ Forest ក៏បានទាក់ទងទៅ Aaron Ramsdale ដែលបាត់បង់តំណែងដៃទីមួយនៅ Arsenal ក្រោមថ្វីដៃឯក David Raya។ រំឭកបច្ចុប្បន្នក្លឹបមិនជាធ្វើបានល្អទេនៅ PL ត្រង់ឈរលេខរៀងទី ១៦ បណ្តោះអាសន្ន រដូវកាលនេះ របូតដល់ទៅ ៤០ គ្រាប់ រាប់ជាតួលេខច្រើនដាច់គេលំដាប់ទី ៣ ក្នុងលីគ៕