Getafe ស្នើ​ទៅ LaLiga ឲ្យ​ប្រញាប់​ស៊ើបអង្កេត​រឿង Bellingham បោះ​ពាក្យ​ប្រមា.ថ Greenwood

wolf246 News Post 22

នៅ​ប្រកួត​ដែល Real Madrid យក​ឈ្នះ​ទៅ​លើ Getafe ​ថ្ងៃ​មុន យើង​ចាប់​អារម្មណ៍​ការ​ជួប​គ្នា​រវាង​កីឡាករ​រួម​សញ្ជាតិ​តែ​មួយ​នាម​គូ​ប្រជែង គឺ Mason Greenwood ទល់ Jude Bellingham។ យ៉ាង​ណា​ការ​ប៉ះ​ទង្គិច​បែរ​កើត​មាន ដល់​ថ្នាក់​បោះ​ពាក្យ​ធ្ងន់ៗ​ទៀត​ផង។

មាន​របាយការណ៍​ចុះ​ផ្សាយ​ថា Bellingham បាន​ប្រមា.ថ​ទៅ​លើ Greenwood ​ថា​ជា ‘ជន​រំលោភ’ ហើយ​ខាង​អតីត​កីឡាករ Man United មិន​បាន​តបត​អ្វី​ទៅ​វិញ​ទេ។ យ៉ាង​ណា​ភាគី​ក្លឹប​ Getafe ពុំ​អស់​ចិត្ត​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ នេះ​កំពុង​ស្នើ​ចំៗ​ទៅ​កាន់​គណៈ​គ្រប់គ្រង​ក្របខ័ណ្ឌ​អេស្ប៉ាញ ឲ្យ​មាន​ការ​រក​ខុស​ត្រូវ​ជាច​បន្ទាន់។

ប្រភព​ពី SER ចុះ​ផ្សាយ Getafe កំពុង​មាន​ការ​វិភាគ​វីដេអូ​នោះ​ឡើង​វិញ ហើយ​បាន​បញ្ជូន​សំណើ​ទៅ​កាន់​ខាង​ LaLiga ឲ្យ​ធ្វើ​ការ​វិភាគ​និង​សិក្សា​អំពី​រូបភាព វីដេអូ​កើត​ឡើង​រវាង​ពួក​គេ​ទាំង​ពីរ រួច​ធ្វើ​ការ​សម្រេច​ចិត្ត​ចុងក្រោយ ថា​នឹង​ត្រូវ​ចាត់វិធានការ​បែប​ណា​ឬ​អត់។

គួរ​ឲ្យ​ដឹង​ថា Greenwood បាន​ចុះ​ហត្ថលេខា​មក​ចូលរួម​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ជាមួយ Getafe ​មួយ​រដូវ​កាល​ពេញ ចាប់​តាំង​ខែ​មករា ហើយ​ក៏​វិវត្ត​ខ្លួន​រក​បាន​គ្រាប់​បាល់ និង AssisT ច្រើន​គួរ​សម​ដែរ​ឲ្យ​ក្លឹប។ មិន​មាន​ការ​សម្រេច​ច្បាស់​នៅ​ឡើយ ថា​អនាគត​ទៅ​មុខ​គេ​នឹង​ត្រលប់​ទៅ​ក្លឹប​មេ​នៅ Old Trafford ឬ​បន្ត​ក្នុង​លក្ខខណ្ឌ​ណា​មួយ៕

Similar Posts