សារព័ត៌មានអេស្ប៉ាញថា Haaland មិនសប្បាយចិត្តនៅ Man City ស្រាប់តែ Guardiola តបបែបនេះថា…

wolf246 News Post 21

អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បានច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ ថាខ្សែប្រយុទ្ធ Erling Haaland មិនសប្បាយចិត្តជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។

យោងតាមសារព័ត៌មាន El Desmarque បានឱ្យដឹងថា ខ្សែប្រយុទ្ធន័រវែស ពិបាករស់នៅ ជាមួយអាកាសធាតុក្នុងទីក្រុងមែនឆេស្ទឺរ ហើយគេមានបំណងចង់ផ្លាស់ទៅអេស្ប៉ាញ ដើម្បីចូលរួម Real Madrid។

Haaland បានចូលរួម Man City ពីក្លឹប Borussia Dortmund អំឡុងទីផ្សាររដូវក្ដៅ ឆ្នាំ២០២២ ហើយគេរកគ្រាប់បាល់៣៦គ្រាប់ ក្នុងរដូវកាលដំបូងរបស់ខ្លួន ដែលជួយពួកគេឈ្នះជើងឯក។

តបទៅនឹងចចាមអារ៉ាមរបស់សារព័ត៌មានអេស្ប៉ាញ លោក Guardiola បាននិយាយថា៖ “អ្នកត្រូវតែសួរប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងម៉ាឌ្រីដ ថាតើគេសប្បាយចិត្តឬអត់។ ប្រហែលជាពួកគេទទួលបានព័ត៌មានច្រើនជាងពួកយើង”។

“យើងមិនមានអារម្មណ៍ថា គេមិនសប្បាយចិត្តទេ។ គេមិនសប្បាយចិត្តព្រោះគេមិនបានលេង គេបានសម្រាកពីរខែដោយសាររបួស ប៉ុន្ដែប្រហែលសារព័ត៌មាននៅអេស្ប៉ាញ ជាពិសេសនៅម៉ាឌ្រីដ ទទួលបានព័ត៌មានពីយើង”។

“យើងមិនអាចគ្រប់គ្រងនូវអ្វីដែលពួកគេនិយាយនោះទេ ប៉ុន្ដែអ្វីដែលសំខាន់នោះគឺគេរីករាយនៅទីនេះ។ នៅពេលដែលគេមិនសប្បាយចិត្ត គេនឹងធ្វើការសម្រេចចិត្ត”៕

Similar Posts