អតីតខ្សែប្រយុទ្ធឆ្នើមរប់សក្លឹប Newcaslte United លោក Alan Shearer បានទទូចថា ខ្សែប្រយុទ្ធឆ្នើមរប់សក្លឹបបិសាចក្រហម Manchester United កីឡាករ Marcus Rashford នឹងមានការសោកស្តាយជាខ្លាំងនៅពេលដែលរូបគេបញ្ចប់អាជីពជាកីឡាករាល់ទាត់ប្រសិនបើរូបគេបន្តឥរិយាបទដូចនាពេលបច្ចុប្បន្ននេះ។
លោក Alan Shearer បានបង្ហាញនូវការយល់ឃើញរបស់លោកក្នុង BBC ថា៖ «គាត់ [Rashford] នឹងមានការសោកស្តាយជាខ្លាំងនៅចុងបញ្ចប់នៃអាជីពរបស់គាត់ប្រសិនបើគាត់បន្តធ្វើរឿងទាំងអស់នេះបន្តទៀត។ ៣០គ្រាប់កាលពីរដូវកាលមុន និង៤គ្រាប់នៅរដូវកាលនេះ [គិតត្រឹមពេលនេះ] នៅពេលដែលខ្ញុំមើលគាត់លេងម្តងៗ មានអារម្មណ៍គាត់ដូចលេងបាល់ទាត់ទាំងមានផែនទាំងមូលនៅលើស្មាររបស់គាត់អញ្ចឹង»៕