តើអតីតមិត្តរួមក្រុមរបស់ Messi ម្នាក់នេះ អាចនឹងមកបង្វឹករូបគេមែនទេ?

wolf246 News Post 92

លោក Xavi ដែលជាគ្រូបង្វឹកក្រុម Barcelona បានប្រកាសចុះចេញពីដំណែងនៅដំណាច់រដូវកាលខាងមុខនេះ បន្ទាប់ពីបានដឹកនាំក្រុម Barcelona ឱ្យលើកពាន La Liga កាលពីរដូវកាលមុនកន្លងទៅ។ លោក Xavi ក៏បានឃើញនូវចំណុចខ្វះខាតជាច្រើនរបស់ក្រុមក្នុងរដូវកាលនេះ ព្រមទាំងសម្ពាធជាច្រើនបានធ្លាក់ទៅលើលោកក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Barcelona។

យោងទៅតាម El Chiringuito បានឱ្យដឹងថាអតីតកីឡាករក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រុម Barcelona លោក Xavi នឹងសម្រាកពីការងារជាអ្នកដឹកនាំមួយរយៈធំ។ ស្របពេលដែលលោក Xavi ទើបមានវ័យត្រឹម ៤៤ ឆ្នាំនោះ រូបគាត់ក៏អាចនឹងវិលត្រឡប់មកវិញឆាប់ៗបន្ទាប់ពីសម្រាកផងដែរ។

ព័ត៌មានចចាមអារ៉ាមជាច្រើនទៀតក៏បានលើកឡើងថា លោក Xavi ទំនងជាត្រូវបានក្រុម Inter Miami ធ្វើការទំនាក់ទំនងទៅ ស្របពេលអតីតមិត្តរួមក្រុមរបស់លោករួមមានកីឡាករ Lionel Messi កីឡាករ Luis Suarez កីឡាករ Sergio Busquets និងកីឡាករ Jordi Alba កំពុងតែលេងឱ្យក្រុម Inter Miami ស្រាប់ដូចគ្នា។

យោងទៅតាម El Chiringuito ដូចគ្នាក៏បាននិយាយដែរថាលោក Xavi គ្រោងនឹងសម្រាករយៈពេល ១ ឆ្នាំបន្ទាប់ពីឈប់ជាគ្រូបង្វឹកក្រុម Barcelona ប៉ុន្តែរូបលោកក៏នឹងត្រូវបានក្រុម Inter Miami ទាក់ទងទៅដូចគ្នា។ ប្រសិនបើការចចារផ្តល់ភាពវិជ្ជមានទៅកាន់លោក Xavi នោះ ច្បាស់ណាស់លោក Xavi នឹងទទួលយកការងារមួយនេះ។ ព័ត៌មានចចាមអារ៉ាមនេះ បានធ្វើឱ្យកៅអីរបស់លោក Tata Martino ដែលជាគ្រូបង្វឹកក្រុម Inter Miami នាពេលបច្ចុប្បន្នមានភាពក្តៅគគុកផងដែរ៕

Similar Posts