ក្លឹប Bayern Munich ចង់​បាន​កីឡាករ​អង់គ្លេស​ទី3ម្នាក់ទៀតបន្ទាប់ពី Harry Kane និង Eric Dier

wolf246 News Post 85

ក្លឹប​អាល្លឺម៉ង់ Bayern Munich ​កំពុង​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​នាំ​យក​កីឡាករ​អង់គ្លេស​បន្ថែម​ទៀត ពី​លើ​វត្តមាន​ដែល​មាន​ស្រាប់​ដូច Harry Kane ដូច Eric Dier។ នេះ​បន្ទាប់​តែ​មើល​ឃើញ​គុណភាព Kane ជា​ដើម​ធ្វើ​បាន​ល្អ​ខ្លាំង ត្រង់​ស្ថិតិ​ត្រឹម ២៦ ប្រកួត គេ​អាច​រក​បាន ២៧ គ្រាប់។

ទោះ​ខ្សែ​ការពារ Dier មិន​ទាន់​មាន​ឱកាស​ច្រើន​ក្នុង​ការ​បង្ហាញ​សមត្ថភាព​លើ​ទីលាន តែ​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Thomas Tuchel បាន​ដាក់​កូន​ចិត្ត​សម្លឹង​រួច​ទៅ​ហើយ លើ​គោលដៅ​ថ្មី​មួយ​បន្ថែម នោះ​គឺ Jacob Ramsey តារា​រះ​វ័យ​ក្មេង​របស់ Aston Villa នៅ​ឯ​ក្របខ័ណ្ឌ Premier League។

តាម​សារព័ត៌មាន The Athletic ចុះ​ផ្សាយ ថ្នាក់​ដឹកនាំ​ក្លឹប Bayern បាន​ព្រមព្រៀង​គំនិត​ជាមួយ​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់ ថា​ពិត​ជា​ចង់​បាន​យុវជន​វ័យ ២២ ឆ្នាំ​ខាង​លើ​មក​ចូលរួម។ នេះ​ក្លឹប​ក៏​នឹង​ត្រូវ​ទទួល​យក​ការ​ប្រជែង​រវាង​ភាគី​ក្លឹប​រួម​លីគ​ពីរ​ផ្សេង​ទៀត​នៅ PL មាន Newcastle និង Spurs ក៏​ធ្លាប់​បង្ហាញ​ចំណាប់​អារម្មណ៍​មក​លើ​ខ្សែ​បម្រើ​រូប​នេះ​ដូច​គ្នា។

បើ​តាម​ហាងឆេង Ramsey មិន​ក្រោម ៥០ លាន​ផោន​ឡើយ។ គេ​មក​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ Villa នៅ Championship កាល​ឆ្នាំ ២០១៩។ សរុប​ស្ថិតិ​បង្ហាញ​ខ្លួន ១១៥ ប្រកួត​តាំង​ពី​ដំបូង​មក គេ​ក៏​មាន​ចំណែក​ស៊ុត​បញ្ចូល​ទី ១៣ គ្រាប់ ខណៈ​រដូវ​កាល​នេះ រាប់​ចូល​មួយ​គ្រាប់​ជូន​ក្លឹប៕

Similar Posts