ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិប Paris Saint-Germain កីឡាករ Bradley Barcola ថ្មីៗនេះ ត្រូវបានគេហៅឲ្យចូលរួមនៅក្នុងបទសម្ភាសមួយ និងត្រូវបានគេសួរនាំជាច្រើនទាក់ទងជាមួយនឹងខ្សែប្រយុទ្ធ Cristiano Ronaldo ផងដែរ។
ជាការពិតណាស់ Barcola បច្ចុប្បន្ន បានក្លាយជាកីឡាករដ៏សំខាន់បំផុតម្នាក់ ក្រោមការដឹកនាមដោយអ្នកចាត់ការក្រុម លោក Luis Enrique បន្ទាប់ពីគេបានចូលលេង ២៣ ប្រកួត នឹងរួមចំណែករកបាន ២ គ្រាប់។
ហើយយ៉ាងណាមិញ នៅក្នុងបទសម្ភាសថ្មីៗនេះជាមួយ Telefoot កីឡាករវ័យក្មេងសញ្ជាតិបារាំងរូបនេះ ត្រូវបានគេស្នើសុំឲ្យបង្ហាញពីនិមិត្តរូបនៅក្នុងចិត្តរបស់ខ្លួន ខណ: Barcola ឆ្លើយតបដោយគ្មានស្ទាក់ស្ទើវិញថា៖
“Cristiano Ronaldo គឺពិតជានិមិត្តរូបរបស់ខ្ញុំ មិនថាក្នុងការងារ ឬក្នុងការលេងបាល់នោះឡើយ”។
ជម្រាបជូនផងដែរថា បន្ទាប់ពីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ Cristiano Ronaldo បានសម្រេចចិត្តចាកចេញពី Manchester United ដោយផ្ទេរទៅចូលរួមជាមួយក្លិប Al Nassr ដែលជាការផ្លាស់ប្តូរដ៏ធំមួយ ធ្វើឲ្យអ្នកគាំទ្រងាកមកចាប់អារម្មណ៍ទៅលើលីគ Saudi Pro League យ៉ាងខ្លាំង៕