បន្ទាប់ដកតំណែងលោក Jose Mourinho ក្លឹប AS Roma ក៏ត្រូវបន្ថែមអ្នកចាត់ការពោរពេញដោយបទពិសោធន៍ថ្មីខាងមុខផងដែរ ដើម្បីស្រោចស្រង់ស្ថានភាពទម្រង់លេងត្រលប់មកវិញ។ នេះក្រោយពេលដែលក្លឹបស្ថិតក្នុងទីក្រុងរ៉ូម កំពុងធ្លាក់ទៅដល់តំណែងទី ៨ នៅ Serie A។
បេក្ខភាពធំៗមួយក្នុងចំណោមជាច្រើន ក្លឹបបានសម្លឹងឃើញ Jurgen Klopp ដែលទើបតែប្រកាសទំនេរជើងនៅចុងបញ្ចប់រដូវកាលខាងមុខ។ នេះ Roma ដាក់គោលដៅអាទិភាពទៅលើឈ្មោះគ្រូសញ្ជាតិអាល្លឺម៉ង់ហើយ។ បើតាមសារព័ត៌មាន II Messaggero បានចុះផ្សាយ។
វាអាចទៅរួចត្រង់ថាលោក Klopp ក៏ប្រកាសដែរ អំពីឆន្ទៈមិនទទួលយកសំណើក្លឹបនៅអង់គ្លេសដទៃណាផ្សេងទៀតទាំងអស់ តែបើក្លឹបក្រៅតំបន់គឺអាច។ តាំងពីដើមមកក្លឹបនៅអ៊ីតាលី ក៏លោកមិនធ្លាប់ដឹក ម្ល៉េះពេលខាងមុខអាចរាប់ជាបទពិសោធន៍លើកដំបូង ត្រង់កាល ២០០១-០៨ ដឹកនាំ Mainz 05 ខណៈ ២០០៨-១៥ ដឹកនាំ Borussia Dortmund។
នេះរំឭកឲ្យដឹង Klopp ដែលមកកាន់តំណែងនៅ Anfield តាំងខែតុលា ឆ្នាំ ២០១៥ ត្រូវអស់សុពលភាពកុងត្រានៅឆ្នាំ ២០២៦ ឯណោះ តែបានចាកចេញមុនកាលកំណត់។ បានគ្រូខាងលើនេះហើយជាអ្នកដឹកនាំ Liverpool ឆ្ពោះទៅការលើកពានលីគកំពូលក្រោយខកខានអស់រយៈពេល ៣០ ឆ្នាំ កាល ២០២០៕