ជុំវិញពត៌មានការលាលែងពីតំណែងរបស់លោក Jurgen Klopp ដ៏គួរអោយភ្ញាក់ផ្អើលនៅថ្ងៃសុក្រនេះ។ លោក Pep Guardiola បានលើកឡើងក្រោយផ្តួលក្រុម Tottenham និងបានជួយអោយ Man.City ឆ្លងផុតទៅជុំទី៥ពានរង្វាន់ FA Cup រួចមក គ្រូបង្វឹក សញ្ជាតិអេស្បាញបានលើកឡើងយ៉ាងដូច្នេះថាៈគាត់(Klopp)គឺជាអ្នកចាត់ការដ៏អស្ចារ្យម្នាក់ ទោះបីខ្ញុំមិនស្គាល់គាត់ជិតស្និទ ប៉ុន្តែគាត់ក៏ជាអ្នកចាត់ការដែលមានសមត្ថភាពមិនគួរឱ្យជឿផងដែរ។
ខ្ញុំមានអារម្មណ៍ថា Liverpool គឺជាគូប្រជែងដ៏ធំបំផុត របស់យើងក្នុងប៉ុន្មានឆ្នាំចុងក្រោយពេលដែលគាត់និងខ្ញុំជួបគ្នា ។យើងនិងត្រូវលេងប្រឈមជាមួយគូបដិបក្សដែលគ្មានគាត់ដឹកនាំ ខ្ញុំពិតជានឹក តែក៍រីករាយណាស់ ព្រោះបើគ្មានKlopp ខ្ញុំនឹងគេងលក់ស្រួលបន្តិចនិងរៀងរាល់ពេលដែលយើងប្រកួតជាមួយ Liverpool ។
ទោះយ៉ាងណាខ្ញុំសូមជូនពរគាត់ជួបប្រទះនិងសំណាងល្អក្នុងអាជីព និង អាចមានឪកាសត្រឡប់មកវិញនៅពេលណាមួយ។អតីតគ្រូបង្វឹក Barcelona និង Bayern Munich រូបនេះបន្ថែមថាៈ ខ្ញុំដឹងថាគ្រូបង្វឹក ទាំងអស់នឹងមានអារម្មណ៍នឿយហត់ នៅពេលអ្នកធ្វើច្រើនឆ្នាំ ប្រៀបបីដូចជាខ្ញុំដែរ។ ខ្ញុំមានអារម្មណ៍ថាវាប្រៀបបីដូចជានៅ Barcelona ដូច្នេះដែរ។