លោក Pep Guardiola កំណត់បានអ្នកជំនួស Kalvin Phillips ប៉ុន្តែ Liverpool អាចជាឱបសគ្គដ៏ធំមួយ

wolf246 News Post 65

របាយការណ៍ថ្មីមួយបានបង្ហាញថា ក្លឹបមេឃខៀវ Manchester City បានកំណត់អត្តសញ្ញាណអ្នកជំនួសខ្សែបម្រើ Kalvin Phillips ប៉ុន្តែអាចប្រឈមមុខនឹងការប្រកួតប្រជែងពីសំណាក់ក្លឹបហង្សក្រហម Liverpool ដែលម្នាក់នោះគឺជាខ្សែ​បម្រើ​ការពារ​ Alan Varela សញ្ជាតិអាហ្សង់ទីន នេះបើតាមការ​ចុះ​ផ្សាយ​របស់សារព័ត៌មាន​អាមេរិក​ខាង​ត្បូង Bolavip

គួរកត់សម្គាល់ថា Varela បានលេចមុខជាកីឡាករដ៏សំខាន់សម្រាប់ក្លឹប Porto នៅលីគប្រទេសព័រទុយហ្គាល់ និងមានក្លឹបដទៃជាច្រើនទៀតកំពុងបង្ហាញចំណាប់អារម្មណ៍ខ្ពស់ផងដែរ។

ខ្សែបម្រើវ័យ ២២ឆ្នាំ មានតម្លៃផ្ទេរប្រមាណ ៦០លានផោន បើទោះជារាងថ្លៃបន្តិចមែន ប៉ុន្តែក្លឹបយក្សទាំង២ ក៏មិនបោះបង់ និងកំពុងតាមប្រមាញ់ប្រជែងដេញថ្លៃគ្នាយ៉ាងស្វិតស្វាញ។

បន្ថែមពីនេះ Liverpool មានលុយទុកសាគួរស្រាប់ ដើម្បីចែចូវ ហើយមួយវិញទៀតកាលពីរដូវកាលមុន Liverpool បានដេញថ្លៃបរាជ័យលើ Moises Caicedo និង Romeo Lavia ខណៈរដូវកាលនេះទំនងជាក្លឹបមិនឲ្យរបូតម្តងទៀតនោះទេ៕

Similar Posts