រកឃើញក្រុមដែលឡើងទៅកាន់វគ្គ ១៦ ក្រុមនៃពាន Asian Cup តែអាស៊ានគឺមានតែ២ក្រុមប៉ុណ្ណោះ

wolf246 News Post 63

ទីបំផុតរកឃើញក្រុមដែលឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ AFC Asian Cup ជាផ្លូវការហើយ ខណៈក្រុមមកពីតំបន់អាស៊ានគឺមាន ២ ក្រុមដែរ ក្នុងនោះមាន ថៃ និងឥណ្ឌូនេស៊ី។

ក្រោយឆ្លងកាត់ការប្រកួត ៣ ជុំប្រចាំពូលនីមួយៗ ក្នុងនោះក្រុមដែលឡើងទៅកាន់វគ្គបន្តរួមមាន កាតា, តាជីគីស្ថាន, អូស្ត្រាលី, អ៊ុយបេគីស្ថាន, អ៊ីរ៉ង់, អារ៉ាប់រួម, អ៊ីរ៉ាក់, ជប៉ុន, បារ៉ែន, កូរ៉េខាងត្បូង, អារ៉ាប៊ីសាអ៊ូឌីត, ថៃ, ហ្ស៊កដានី, ប៉ាលេស្ទីន, ស៊ីរី, ​ឥណ្ឌូនេស៊ី។

ដោយឡែកគូប្រកួតនីមួយៗដែលត្រូវជួបគ្នានៅវគ្គ ១៦ ក្រុមនេះ ក្នុងនោះ៖

– អូស្ត្រាលី ត្រូវជួបជាមួយ ឥណ្ឌូនេស៊ី

– តាជីគីស្ថាន ត្រូវជួបជាមួយ អារ៉ាប់រួម

– អ៊ីរ៉ាក់ ត្រូវជួបជាមួយ ហ្ស៊កដានី

– កាតា ត្រូវជួបជាមួយ ប៉ាឡេស្ទីន

– អ៊ុយបេគីស្ថាន ត្រូវជួបជាមួយ ថៃ

– អារ៉ាប៊ីសាអ៊ូឌីត ត្រូវជួបជាមួយ កូរ៉េខាងត្បូង

– បារ៉ែន ត្រូវជួបជាមួយ ជប៉ុន

– អ៊ីរ៉ង់ ត្រូវជួបជាមួយ ស៊ីរី

Similar Posts