Yamal ធ្វើឱ្យគ្រូ Xavi ខកចិត្តមិនស្ទើរ ក្រោយរូបគេមានឱកាសមាសនៅមុខទី Bilbao ២លើក តែ…

wolf246 News Post 55

ខ្សែប្រយុទ្ធស្លាបវ័យក្មេង Lamine Yamal យប់មិញនេះបានធ្វើឱ្យអ្នកចាត់ការលោក Xavi Hernandez ខកចិត្តជាខ្លាំង ក្រោយរូបគេខកខានឱកាសមាសក្នុងការស៊ុតបញ្ចូលទីនៅពីមុខទីរបស់ក្រុម Athletic Bilbao ដល់ទៅ ២ លើក។

ជាការពិតណាស់ ក្រុមអ្នកមានបុណ្យ FC Barcelona បានជ្រុះចេញពីពានរង្វាន់ Copa del Rey ត្រឹមវគ្គ ១៦ ក្រុមនេះទៅហើយ ក្រោយនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៥ ខែ មករា នេះពួកគេបានបរាជ័យក្រោមថ្វីជើងក្រុម Athletic Bilbao ក្នុងលទ្ធផល ៤ ទល់នឹង ២។

សម្រាប់ការប្រកួតខាងលើ Barcelona ក៏ប៊ិះនឹងរកបានគ្រាប់បាល់ ២ គ្រាប់ទៀតនៅក្នុងការប្រកួតនោះផងដែរ ប៉ុន្តែជាចុងក្រោយពួកគេបានត្រឹមសោកស្តាយប៉ុណ្ណោះ ក្រោយ Yamal ស៊ុតបាល់នោះមិនចូលទាំង ២ តែទោះបីជាយ៉ាងណាក៏ដោយក្នុងចំណោមគ្រាប់បាល់ទាំង ២ គ្រាប់របស់ Barcelona ក៏មានការស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិ អេស្ប៉ាញ មួយគ្រាប់ផងដែរ ពោលគឺនៅនាទីទី ៣២។

Similar Posts