Luka Modric ស្ទើរតែបានផ្ទេរទៅរួម Ronaldo នៅ Al-Nassr ទៅហើយ ប៉ុន្តែ…

wolf246 News Post 45

អតីតប្រធានផ្នែកកីឡារបស់ក្លិប Al Nassr លោក Goran Vucevic បានបង្ហើបថាខ្សែបម្រើ Luka Modric ធ្លាប់ខិតជិតខ្លាំងមែនទែន ក្នុងការផ្ទេរមកចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត កាលពីរដូវក្តៅកន្លងទៅ មុនពេលសម្រេចចិត្តបន្តស្នាក់នៅ Real Madrid បន្ត។

ជាក់ស្តែង Modric ត្រូវបានគេរាយការណ៍ថា ធ្លាប់មានទំនាក់ទំនងយ៉ាងខ្លាំង ក្នុងការចាកចេញពីក្លិប Madrid កាលពីរដូវក្តៅកន្លងទៅ នៅពេលដែលគេហាក់លែងជាជម្រើសចម្បងសម្រាប់ក្លិបយក្សអេស្ប៉ាញទៀតនោះឡើយ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅទីបញ្ចប់ ខ្សែបម្រើរូបនេះបានសម្រេចចិត្តជ្រើសរើសយកការស្នាក់នៅកីឡដ្ឋាន Santiago Bernabeu បន្តទៀត។ ប៉ុន្តែប្រសិនបើគេមិនអាចនៅ La Liga បន្តទេនោះ វាត្រូវបានគេយល់ឃើញថាគោលដៅធំរបស់ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ ច្បាស់ជាក្លិប Al Nassr របស់ Cristiano Ronaldo ជាក់ជាមិនខាន។

លើសពីនេះ លោក Goran Vucevic ដែលធ្លាប់កាន់តំណែងជាអតីតនាយកផ្នែកកីឡានៃក្រុមអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា Modric ទទួលបានសំណើធំពីសំណាក់ក្លិប Al Nassr ប៉ុន្តែទីបំផុតគេបែជាបានជ្រើសរើសនៅជាមួយ Real Madrid ជំនួសវិញ៕

Similar Posts