ក្លឹបកាំភ្លើងធំ Arsenal ដក​ចិត្ត​ពី Benzema មក​ផ្តោត​គោលដៅ​អាទិភាព​នៅ​តំបន់​ការពារ​វិញ

wolf246 News Post 40

កន្លង​មក​ក្លឹប Arsenal ហាក់​ព្យាយាម​ចង់​ចាប់​យក​ឱកាស​ចុះ​ហត្ថលេខា​តារា​ឆ្នើម Karim Benzema ពី​ក្លឹប Al-Ittihad តែ​យ៉ាង​ណា​ខណៈ​នេះ ក្លឹប​បាន​ដក​ចិត្ត​ទៅ​វិញ​ហើយ ពោល​ចង់​ចាយ​លុយ​លើ​ប្រព័ន្ធ​ការពារ​ក្រោម​ច្រើន​ជាង ដ្បិត​អី​កីឡាករ​ខ្លួន​សព្វថ្ងៃ​ក៏​ជួប​របួស​ផង​ដែរ​នោះ។

អំពី​រឿងរ៉ាវ​ខ្សែ​ប្រយុទ្ធ​បារាំង មាន​ក្លឹប​ច្រើន​ចង់​បាន រួម​ទាំង Arsenal ដល់​តែ​ចុះ​ឡើង​មើល​ក្រឡា​ទៅ​ពិបាក​យក ណា​មួយ​ក៏​បង្ខំ​ចិត្ត​ត្រូវ​ចាយ​ច្រើន​លើសលប់ ទាំង​ដែល​បញ្ហា​នៅ​តំបន់​ក្រោម មិន​ទាន់​រក​ដំណោះស្រាយ​ឃើញ។ តាម​សារព័ត៌មាន MailOnline រាយការណ៍​មក​ថា ក្លឹប​បាន​ដូរ​គោលដៅ​អនាគត​ហើយ។

វា​បន្ទាប់​តែ​ពី Jurrien Timber របួស ហើយ​ត្រូវ​សម្រាក​ដល់​កៀក​បញ្ចប់​រដូវ​កាល អ៊ីចឹង​សម្លឹង​ចង់​បាន​ខ្សែ​ការពារ​ថ្មី​មក​ប៉ះប៉ូវ​ជំនួស ព្រោះ​ឱកាស​ប្រជែង​ពាន​រង្វាន់​ធំៗ​របស់​ខ្លួន​នៅ​តែ​មាន​ដង្ហើម ជាក់ស្តែង​គឺ Premier League និង Champions League។

ខណៈ​នេះ ក្លឹប​កាំភ្លើង​ធំ ឈរ​លេខ ៣ នៅ PL មាន ៤៣ ពិន្ទុ ត្រង់​ពួក​គេ​រក​បាន ៤២ គ្រាប់ តែ​របូត​ ២២ គ្រាប់ ជា​ពិសេស​មួយ​រយៈ​ចុងក្រោយ ដែល​តួ​លេខ​នេះ​នៅ​ស្ទើរ​ចាញ់ Liverpool ត្រឹម ១៨ គ្រាប់​ប៉ុណ្ណោះ។ ក្លឹប​មាន​ពេលវេលា​ចរចា​សម្រេច យូរ​បំផុត​ត្រឹម​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ ជា​កាលបរិច្ឆេទ​បិទ​ទីផ្សារ​ដោះដូរ៕

Similar Posts