Man Utd ត្រៀមលក់តារាឆ្នើម 2រូបទៅឲ្យក្លិបអារ៉ាប់ ហើយរំពឹងកើបលុយបាន ១០០លានផោនឯណោះ

wolf246 News Post 34

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានផ្តល់ឱកាសឱ្យក្លឹបនៅក្នុងលីគ Saudi Pro League ចុះហត្ថលេខាលើ Jadon Sancho និង Antony បន្ទាប់ពីកីឡាករទាំងពីរត្រូវបានចាត់ទុកថាជាចំណែកលើសតម្រូវការ។

ជាក់ស្តែងខ្សែប្រយុទ្ធទាំងពីរ បានជួបប្រទះការលំបាកយ៉ាងខ្លាំង ក្នុងការសម្របខ្លួន នៅទឹកដី Old Trafford បន្ទាប់ពីក្លិប Man Utd បានចំណាយលុយរហូតដល់ទៅ ១៥៥លានផោន ដើម្បីនាំយកពួកគេទាំងពីមកកាន់ក្លិប។

ហើយយ៉ាងណាមិញ បើយោងតាមរបាយការណ៍ពី The Evening Standard បានរាយការណ៍មកថាក្លិប Man Utd ចង់បានប្រមាណ ៥០លានផោន សម្រាប់កីឡាករម្នាក់ៗ ដោយសង្ឃឹមថាក្លិបនៅ Saudi Pro League នឹងចាប់អារម្មណ៍ដើម្បីទទួលយកសំណើផ្ទេរនេះ។

ជម្រាបជូនផងដែរថា ក្លិប Al-Ettifaq ដែលមានអ្នកចាត់ការក្រុមលោក Steven Gerrard ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការចុះហត្ថលេខាលើ Sancho រួចម្តងមកហើយ ប៉ុន្តែកិច្ចព្រមព្រៀងនោះត្រូវបានបរាជ័យវិញ និងបានមើលឃើញខ្សែប្រយុទ្ធរូបនេះ ទៅចូលរួមជាមួយ Dortmund វិញ ក្នុងលក្ខខណ្ឌខ្ចីជើង៕

Similar Posts