ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងទៅលើខ្សែការពារ Matthijs de Ligt ពីក្រុម Bayern Munich នៅក្នុងទីផ្សារដោះដូរខែមករានេះ។
ជាការពិតណាស់ក្លិប Man United ហាក់កំពុងងាកមកចាប់អារម្មណ៍ទៅលើខ្សែការពារសញ្ជាតិហូឡង់រូបនេះ សារជាថ្មីម្តងទៀត បន្ទាប់ពីពួកគេធ្លាប់បានច្រានចោលឱកាស ក្នុងការនាំយក De Ligt កាលពីឆ្នាំ ២០១៨ ដោយសារតែបញ្ហាលើសទម្ងន់។
ទន្ទឹមនឹងនេះ បច្ចុប្បន្នអនាគតរបស់ De Ligt ជាមួយក្លិបយក្សអាល្លឺម៉ង់ ហាក់កំពុងស្ថិតនៅក្នុងភាពសង្ស័យខ្លាំងផងដែរ ដោយសារតែ Bayern ត្រូវបានគេរាយការណ៍ថាកំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងលើខ្សែការពាររបស់ក្លិប Barcelona កីឡាករ Ronald Araujo នៅក្នុងខែនេះ។
ហើយឥឡូវនេះ បើយោងតាម ‘Daily Mail’ បានអះអាងថា Manchester United កំពុងមានបំណងប្រើប្រាស់ស្ថានភាពនេះ ដើម្បីទាញយកអតីតតារាឆ្នើមរបស់ក្រុម Ajax មកកាន់ទឹកដី Old Trafford ខណ:រូបគេក៏អាចនឹងបានជួបជុំគ្នាវិញជាមួយអ្នកចាត់ការក្រុមលោក Erik ten Hag ផងដែរ ៕