Mourinho នៅតែចិញ្ចឹមចិត្តចង់ធ្វើការនៅអ៊ីតាលី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន TNT Sports។
ប្រភពខាងលើបានឱ្យដឹងថា លោកនឹងជួបចរចាជាមួយក្លឹប Napoli នៅសប្ដាហ៍ក្រោយ។ យ៉ាងណាមិញ មិនទាន់មានការបលស្រាយណាមួយពីភាគីពាក់ព័ន្ធនោះទេ។
សូមជម្រាបផងដែរថា លោក Mourinho ទើបតែត្រូវបានក្លឹបដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី Roma ប្រកាសចែកផ្លូវគ្នា កាលពីពេលថ្មីៗនេះ។
តាំងពីពេលនោះមក មានក្លឹបអារ៉ាប៊ីសាអ៊ូឌីតទាក់ទងបុរសជនជាតិព័រទុយហ្គាល់រូបនេះ ប៉ុន្តែលោកបដិសេធមិនទៅដឹកនាំនោះទេ៕