West Ham ចរចា​ Arsenal ចង់​បាន​ខ្សែបម្រើ​វ័យ​២៣ឆ្នាំ​រូប​នេះ​

wolf246 News Post 16

ក្លឹប​ West Ham United កំពុង​បើក​ការ​ចរចា​ជា​ក្លឹប​ Arsenal ដើម្បី​ទាក់ទង​ចង់​បាន​ ខ្សែបម្រើ​ Emile Smith Rowe ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​សម្រាប់​រដូវកាល​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

Smith Rowe ទើប​មក​លេង​ឲ្យ​ក្រុម​ឈុត​ធំ​ Arsenal នៅ​ឆ្នាំ​២០២០​ ដោយ​ចូល​លេង​បាន​ ៩៥ប្រកួត​ និង​ស៊ុត​ចូល​ ១៥គ្រាប់​។

កីឡាករ​នេះ​នៅ​មាន​កុងត្រា​ជា​មួយ​ Arsenal រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦។

នៅ​ខណៈ​នេះ​ក្លឹប​ទាំងពីរ​នេះ​កំពុង​ចរចា​គ្នា​ហើយ​ ដោយ​កំពុង​សិក្សា​ថា​គួរ​ធ្វើ​បែប​ណា​ក្នុង​សំណើ​នេះ​៕

Similar Posts