អតីតកីឡាករជម្រើសជាតិអ៊ីតាលីរូបនេះ បានទទួលដំណែងថ្មីក្នុងក្រុមគ្រូបង្វឹករបស់ក្រុម Los Angeles FC

wolf246 News Post 12

បង្វឹករបស់ក្រុម Los Angeles FC នៅក្របខណ្ឌ Major League Soccer (MLS) ដោយលោកនឹងធ្វើជាគ្រូបង្វឹកផ្នែកអភិវឌ្ឍកីឡាករ កាលពីថ្ងៃអង្គារនេះ។

លោក Giorgio Chiellini បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអ៊ីតាលីបាន ១១៧ ប្រកួត និងធ្វើជាប្រធានក្រុមដឹកនាំក្រុមជម្រើសជាតិមួយនេះយកឈ្នះពានរង្វាន់ Euro 2020 បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley។

សហប្រធានក្លិបបាល់ទាត់ Los Angeles FC លោក John Thorrington បាននិយាយថា៖

ពួកយើងពិតជាថ្លែងអំណរគុណទៅកាន់ Giorgio ដែលបានលេងឱ្យក្រុម Los Angeles FC បាន ១៨ ខែ។ ក្នុងអំឡុងពេលដែលរូបគេលេងឱ្យ Los Angeles FC រូបគេបានធ្វើឱ្យយើងឃើញថារូបគេជាបុគ្គលដ៏សំខាន់ម្នាក់នៅក្នុងក្រុម ហើយពេលនេះពួកយើងពិតជាសប្បាយរីករាយជាខ្លាំង ដែលបានរូបគេមកចូលរួមជាផ្នែកមួយនៃជំនួយការគ្រូបង្វឹក ជាមួយនឹងភាពអស្ចារ្យរបស់រូបគេជាមួយបាល់ទាត់ ជាអ្នកដឹកនាំដ៏ល្អ និងមនុស្សដ៏ល្អម្នាក់ក្នុងសម្រាប់ក្រុមការងារទាំងមូលក្នុងរដូវកាលខាងមុខនេះ។

លោក Giorgio Chiellini ចំណាយពេលសឹងតែមួយអាជីពបាល់ទាត់របស់រូបគេលេងឱ្យក្រុមសេះបង្កង់ Juventus ដោយជួយឱ្យក្រុម Juventus ឈ្នះពាន Serie A ចំនួន ៩ ដង ពាន Coppa Italia ចំនួន ៥ ដង និងពាន Supercup ក្នុងស្រុកបាន ៥ ដង មុនពេលដែលរូបលោកផ្លាស់ទៅលេងឱ្យក្រុម Los Angeles FC កាលពីឆ្នាំ២០២២ ដោយលោកបានប្រកាសចូលនិវត្តន៍ពីកីឡាករកាលពីខែធ្នូ ឆ្នាំ២០២៣៕

Similar Posts