ក្លិប Ajax បានទិញយកបាន ខ្សែបម្រើ Jordan Henderson ពីក្លិបអារ៉ាប៊ីសាអ៊ូឌីត Al Ettifaq នៅក្នុងថ្ងៃនេះដោយចាំតែប្រកាសជាផ្លូវការតែប៉ុណ្ណោះ។
កាលបរិច្ឆេទនៃការពិនិត្យសុខភាព និងថ្ងៃចុះកុងត្រាបានរៀបចំរួចរាល់អស់ហើយ ដោយគេនឹងធ្វើដំណើរពីអង់គ្លេស មកកាន់ហុល្លង់ដើម្បីបញ្ចប់កុងត្រាមួយនេះ។
Henderson នឹងចុះកុងត្រាជាមួយ Ajax រយៈពេល២ឆ្នាំកន្លះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
កីឡាករនេះធ្លាប់លេងឱ្យ Liverpool រយៈពេល ១២ឆ្នាំចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២៣ ហើយក៏ផ្លាស់ទៅលេងអោយក្លឹបអារ៉ាប៊ីសាអ៊ូឌីតកន្លះឆ្នាំ៕
Mirko di Natale របស់ TuttoJuve បានបញ្ជាក់ថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះក៏បានផ្តល់ជូនខ្លួនគាត់ទៅ Juventus ផងដែរ ប៉ុន្តែ Bianconeri បានច្រានចោលវិធីសាស្រ្តនេះភ្លាមៗ ។ រឿងនេះកើតឡើងបន្ទាប់ពីខ្សែបម្រើរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លឹបជាច្រើន ហើយដែលរួមមាន Ajax និង Chelsea ។
ខ្សែបម្រើវ័យ ៣៣ឆ្នាំរូបនេះ បានចុះកិច្ចសន្យារយៈពេល ៣ឆ្នាំ ដោយមានតម្លៃខ្លួន ៧០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ជាមួយក្លិប Al-Ettifaq នៅពេលដែលលោកចាកចេញពីក្លិប Liverpool ក្នុងកិច្ចព្រមព្រៀងតម្លៃ ១២លានផោន កាលពីខែកក្កដា ឆ្នាំមុន។
យ៉ាងណាមិញ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា Jordan Henderson មិនសប្បាយចិត្ត ហើយចង់វិលត្រឡប់ទៅលេងនៅអឺរ៉ុបវិញ ខណៈគិតមកដល់ពេលនេះ ទើបតែបានបង្ហាញខ្លួន ១៧លើកប៉ុណ្ណោះ ក្នុងលីគ Saudi Pro League។