លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា លោកពេញចិត្តខ្លាំងនឹងសមត្ថភាពរបស់ ខ្សែប្រយុទ្ធ Rasmus Hojlund ក្នុងការប្រកួត UEFA Champions League ។
លោក Ten Hag បាននិយាយថា៖” ខ្ញុំពេញចិត្តនិងជឿជាក់ខ្លាំងទៅនឹង Hojlund។ និយាយទៅខ្ញុំគ្មានការសង្ស័យលើសមត្ថភាពរបស់គេនោះទេ “។
លោកបានបន្តថា៖” គេធ្វើបានល្អមែនទែនក្នុងការប្រកួត UCL។ ជាកីឡាករវ័យក្មេង ហើយលេងក្នុងប្រកួត UCL ជាលើកដំបូង ហើយគេអាចស៊ុតចូល៥គ្រាប់ អញ្ចឹងគេអស្ចារ្យណាស់ គេចង់ស៊ុតចូលបន្តបន្ទាប់ “។
Hojlund បានចូលរួមការប្រកួត UCL ជាមួយ Man Utd បាន៤ប្រកួតហើយ ដោយស៊ុតចូល ៥គ្រាប់៕