លោក Tuchel បាននិយាយថា Bayern ចង់បន្តឲ្យ Muller នៅក្លឹបបន្ត ដោយលោកដឹងថាកីឡាកររូបនេះចង់បន្តលេងនៅក្លឹប។ អ្នកចាត់ការបន្តទៀតថា លោកគោរព Muller ណាស់ ព្រោះកីឡាករគឺជាវីរបុរសរបស់ក្លឹប។
កុងត្រារបស់ Thomas Muller ជាមួយ Bayernនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំក្រោយ។ របាយការណ៍មួយចំនួនបានអះអាងថាភាគីទាំងពីរកំពុងចរចាគ្នា ដើម្បីតកុងត្រាថ្មី។
កាលពីពេលថ្មីៗនេះ Muller បានទម្លាយថា រូបគេមិនមានចេតនាចូលនិវត្តន៍នៅឆ្នាំក្រោយឡើយ៕