លោក Mourinho បាននិយាយថា៖” នៅថ្ងៃណាមួយ ខ្ញុំនឹងទៅដឹកនាំក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីត ។ វាអាចនឹងកើតឡើង ប៉ុន្តែមិនមែននៅក្នុងពេលដ៏ខ្លីខាងមុខនេះទេ “។
លោកបន្តថា៖” ទាក់ទងនឹងរឿងជំនួស Ancelotti នៅឆ្នាំ២០២៤ខាងមុខនេះ? ខ្ញុំគិតលោក Perez ជាមនុស្សឆ្លាត ណាមួយលោកមានកំពូលអ្នកដឹកនាំក្លឹបស្រាប់ទៅហើយ អញ្ចឹងលោកទៅគិតផ្លាស់ប្ដូរគ្រូបង្គោលលោកធ្វើអី។ ខ្ញុំមានតែសង្ឃឹមថា Ancelotti នឹងនៅទីនោះ ព្រោះគេជាគ្រូដ៏ល្អរបស់ Real Madrid “។
លោក Mourinho មកដឹកនាំ Roma បាន២ឆ្នាំហើយ ដោយលោកធ្លាប់មានបទពិសោធន៍ដឹកនាំក្លឹបធំៗជាច្រើនដូចជា Real, Chelsea, Man Utd និង Spurs ជាដើម៕