Leroy Sane ចេញមុខសូមទោសអ្នកគាំទ្រចំពោះរឿងដែលរូបគេទទួលបានកាតក្រហម

wolf246 News Post 15

កីឡាករ Leroy Sane សញ្ជាតិអាល្លឺម៉ង់ដែលកំពុងលេងឱ្យក្រុម Bayern Munich បានចេញមកសូមទោសទៅកាន់អ្នកគាំទ្រក្រុមជម្រើសជាតិអាល្លឺម៉ង់ ចំពោះរឿងដែលរូបគេទទួលបានកាតក្រហមក្នុងជំនួបមិត្តភាពរវាងក្រុមជម្រើសជាតិអាល្លឺម៉ង់ទល់នឹងក្រុមជម្រើសជាតិអូទ្រីស។ អវត្តមានរបស់រូបគេបានកើតឡើងនៅនាទី ៤៩ និងធ្វើឱ្យក្រុមអូទ្រីសយកឈ្នះក្នុងលទ្ធផល ២-០។

គ្រាប់បាល់របស់ក្រុមអូទ្រីស គឺកើតចេញពីការរកគ្រាប់បាល់របស់អតីតកីឡាករក្រុមបិសាចក្រហម Manchester United គឺកីឡាករ Marcel Sabitzer នៅនាទី ២៩ ដោយគ្រាប់ទី ២ រកបានដោយកីឡាករ Christoph Baumgartner នៅនាទី ៧៣។ បរាជ័យនេះ គឺជាលើកទី ៦ ហើយសម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងឆ្នាំនេះ ស្របពេលដែលជាបរាជ័យលើកទី ២ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកក្រុម Bayern Munich លោក Julian Nagelsmann។

បន្ទាប់ពីការប្រកួត កីឡាករ Leroy Sane បានបង្ហោះក្នុង Twitter ថា៖

ជាពេលល្ងាចមួយដែលគួរតែបំភ្លេចក្នុងទីក្រុងវីយែន។ ខ្ញុំបានសូមអភ័យទោសទៅកាន់មិត្តរួមក្រុមក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់រួចហើយសម្រាប់កាយវិការមិនសមរម្យមួយនេះ។ រឿងនេះវាមិនគួរកើតឡើងឡើយ ជាពិសេសគឺក្នុងស្ថានភាពឥឡូវនេះ។ ខ្ញុំក៏សូមទោសជាខ្លាំងទៅកាន់អ្នកគាំទ្រផងដែរ។ ពួកយើងនៅមានកិច្ចការជាច្រើនទៀត ដើម្បីសម្រេចឱ្យបានជោគជ័យក្នុងឆ្នាំ២០២៤ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា កីឡាករវ័យ ២៧ ឆ្នាំរូបនេះលេងបានយ៉ាងល្អសម្រាប់ក្រុម Bayern Munich ដោយអាចរកគ្រាប់បាល់បាន ៩ គ្រាប់ និងប៉ះឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៧ ដងតាមរយៈការលេង ១៨ ប្រកួតកន្លងទៅ។ រូបគេនឹងត្រូវមានភារកិច្ចជួយក្រុម Bayern Munich ដោយលេងប៉ះគ្នាជាមួយក្រុម FC Koln នាថ្ងៃសៅរ៍នេះ ក្នុងក្របខណ្ឌ Bundesliga៕

Similar Posts