អាហ្សង់ទីនបញ្ចប់កំណត់ត្រាដ៏ពិសេសមួយរបស់ប្រេស៊ីលក្នុងវគ្គជម្រុះ World Cup ដោយយកឈ្នះក្នុងលទ្ធផល ១ ទល់នឹង ០។
នេះគឺជាការបិទបញ្ចប់កំណត់ត្រាដ៏ពិសេសមួយរបស់ប្រេស៊ីល។ ប្រេស៊ីលមិនស្គាល់ពាក្យថាចាញ់ទេ ក្នុងទឹកដីខ្លួននាកម្មវិធីវគ្គជម្រុះ World Cup មុនចាញ់អាហ្សង់ទីនថ្ងៃនេះ។ បើគិតជាការប្រកួត មុនចាញ់អាហ្សង់ទីន ប្រេស៊ីលលេងវគ្គជម្រុះ World Cup ក្នុងដីចំនួន ៦៤ ប្រកួត ក្នុងនោះឈ្នះ ៥១ ប្រកួត និងស្មើ ១៣ លើក។
ប្រេស៊ីល បានចាញ់អាហ្សង់ទីន ក្នុងលទ្ធផល ១ ទល់នឹង ០ ដោយខ្សែការពារអាហ្សង់ទីន Nicolas Otamendi តែតចូលក្នុងនាទី ៦៣។ លទ្ធផលនេះ មានន័យថាប្រេស៊ីលបានស្គាល់រសជាតិចាញ់ ៣ ប្រកួតជាប់គ្នា ដែលជាកំណត់ត្រាមិនល្អសម្រាប់ក្រុមជម្រើសជាតិមួយនេះ គិតតាំងពីឆ្នាំ ២០០១ មក៕