ខ្សែបម្រើក្លឹបChelseaកីឡាករColePalmerត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសក្រោយពេលដែលកីឡាកររូបនេះស៊ុតបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រតាមស្មើចុងម៉ោងពេលប៉ះនឹងក្លឹបManchesterCity។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានSkySports។
Chelseaបានបើកទ្វាកីឡដ្ឋានStamfordBridgeនៃរាជធានីឡុងដុងស្វាគមន៍ក្លឹបManchesterCity។ប្រកួតរវាងក្លឹបទាំងពីរនេះធ្វើឱ្យពិភពបាល់ទាត់កក្រើកដោយបញ្ចប់ការប្រកួតទៅដោយលទ្ធផល៤-៤។
បើតាមSkySportsកីឡាករវ័យ២១ឆ្នាំរូបនេះត្រូវបានកោះហៅឱ្យចូលជម្រើសជាតិជាលើកដំបូងជាមួយនឹងខ្សែការពារManCityកីឡាករRicoLewisនិងខ្សែការពារAstonVillaកីឡាករEzriKonsa។អ្នកទាំង៣នឹងជំនួសកីឡាករជើងចាស់មួយចំនួនដែលបានរងរបួស។
Palmerក៏ដូចជាក្រុមអង់គ្លេសនឹងត្រៀមខ្លួនក្នុងការប៉ះជាមួយក្រុមជម្រើសម៉ាល់តានិងម៉ាសេដូនីខាងជើងសម្រាប់វគ្គជម្រុះEuro2024៕