Luis Suárez រកបាន hat-trick មិនគួរឱ្យជឿក្នុងរយៈពេលតែ 14 នាទីប៉ុណ្ណោះ។ ក្នុងការប្រកួត Gremio 3-1 Botafogo។
ហើយ Inter Miami កំពុងរង់ចាំគាត់ជាការចុះហត្ថលេខាថ្មីសម្រាប់ឆ្នាំ 2024 ។
Similar Posts
ពិតជាអស្ចារ្យណាស់! ត្រឹមតែ១០នាទី Ronaldo ស៊ុតបាល់ហ្វ្រីឃីកចូលទី 2គ្រាប់ [វីដេអូ]
ជំនួបកាលពីយប់មិញ ក្លឹប Al Nassr បានលុតបំបាក់ម្ចាស់ផ្ទះ Abha យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៨ទល់នឹង០ ។ គួរកត់សម្គាល់ វីរបុរសព័រទុយហ្គាល់ Cristiano Ronaldo មានឱកាសស៊ុតបាល់បាល់ហ្វ្រីឃីកចូលទី ២គ្រាប់ បានយ៉ាងល្អអស្ចារ្យត្រឹមតែ ១០នាទី ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ បុរសវ័យ ៣៩ឆ្នាំ អាចរកគ្រាប់បាល់ Hat-Trick បានក្នុង ២ប្រកួត ចុងក្រោយសម្រាប់ក្រុម Al Nassr៕ សូមទស្សនាវីដេអូខាងក្រោម៖
Tottenham ចូលប្រជែងនឹង Arsenal សម្រាប់ហត្ថលេខាខ្សែបម្រើតម្លៃ ៦០លានផោន រូបនេះ
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នឹងចូលប្រជែងជាមួយក្រុមកាំភ្លើងធំ Arsenal សម្រាប់ហត្ថលេខារបស់ខ្សែបម្រើ Amadou Onana របស់ Everton។ ទន្ទឹមនឹងនេះ Arsenal កំពុងឈានមុខគេលើកិច្ចសន្យាជាមួយ Onana ដែលត្រូវបានក្លឹប Everton ទាមទារតម្លៃខ្លួនដល់ទៅ ៦០លានផោន ឯណោះលើលក្ខខណ្ឌដោះលែង ។ រំលឹកផងដែរថា កីឡាករសញ្ជាតិបែលហ្ស៊ិក បច្ចុប្បន្នកំពុងស្ថិតក្នុងរដូវកាលទី២ ជាមួយ Everton បន្ទាប់ពីផ្ទេរពីក្លឹប Lille ក្នុងតម្លៃ ៣៣.៥លានផោន ក្នុងឆ្នាំ ២០២២។ ស្របពេលជាមួយគ្នានេះ Tottenham បានកំណត់អត្តសញ្ញាណ Onana ជាអ្នកជំនួសតំណែង Hojbjerg ខណៈគ្រូបង្វឹកក្រុម Spurs លោក Ange Postecoglou ចង់ពង្រឹងក្រុមបន្ថែមផងដែរ៕
កីឡាករ Rafael Leao ត្រូវបានក្លឹប PSG ចាប់អារម្មណ៍ដើម្បីមកជំនួសកន្លែងរបស់ Kylian Mbappe
ក្លិបអ៊ីតាលី AC Milan និងក្លិបបារាំង Paris Saint-Germain នឹងមានការជជែកពិភាក្សាគ្នានៅពេលដ៏ខ្លីខាងមុខ ជុំវិញអនាគតអាចចាកចេញរបស់ ខ្សែប្រយុទ្ធ Rafael Leao មកកាន់ទឹកដី Parc de Princes។ ក្លិប Paris Saint-Germain ពិតជាមានចិត្តចង់បាន កីឡាករព័រទុយហ្គាល់ មកចូលរួម ដើម្បីមកបំពេញកន្លែងរបស់ Kylian Mbappe ដែលអាចនឹងចាកចេញពីក្លិបនាពេលខាងមុខ។ យ៉ាងណាមិញ កីឡាករ Rafael Leao ហាក់មិនទាន់ឆ្លើយតបបែបណាទេ ដ្បិតអីរូបគេកំពុងរីករាយចិត្តជាមួយក្លិបមានមូលដ្ឋានក្នុងទីក្រុង Milan។ បើតាមរបាយការណ៍បានឱ្យដឹងថា ភាគីក្លិប Paris Saint-Germain ចង់បានការផ្ទេរ Rafael Leao ឱ្យមានល្បឿនលឿននិងចង់ឱ្យវាសម្រេចកើតឡើងយូរបំផុតត្រឹមរដូវក្តៅ ឆ្នាំ ២០២៤ នេះ។ សម្រាប់ការឆ្លើយតបពីក្លិប AC Milan ក៏មិនមានការឃាត់ឃាំងដែរ តែសុំឱ្យខាងក្លិប Paris Saint-Germain អនុវត្តតាមកិច្ចព្រមព្រៀងតម្លៃផ្តាច់កុងត្រាគឺ ១៧៥ លានអឺរ៉ូ ដែលត្រូវទូទាត់ពេញថ្លៃ ហើយ…
អតីតកីឡាករជម្រើសជាតិអ៊ីតាលីរូបនេះ បានទទួលដំណែងថ្មីក្នុងក្រុមគ្រូបង្វឹករបស់ក្រុម Los Angeles FC
បង្វឹករបស់ក្រុម Los Angeles FC នៅក្របខណ្ឌ Major League Soccer (MLS) ដោយលោកនឹងធ្វើជាគ្រូបង្វឹកផ្នែកអភិវឌ្ឍកីឡាករ កាលពីថ្ងៃអង្គារនេះ។ លោក Giorgio Chiellini បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអ៊ីតាលីបាន ១១៧ ប្រកួត និងធ្វើជាប្រធានក្រុមដឹកនាំក្រុមជម្រើសជាតិមួយនេះយកឈ្នះពានរង្វាន់ Euro 2020 បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley។ សហប្រធានក្លិបបាល់ទាត់ Los Angeles FC លោក John Thorrington បាននិយាយថា៖ ពួកយើងពិតជាថ្លែងអំណរគុណទៅកាន់ Giorgio ដែលបានលេងឱ្យក្រុម Los Angeles FC បាន ១៨ ខែ។ ក្នុងអំឡុងពេលដែលរូបគេលេងឱ្យ Los Angeles FC រូបគេបានធ្វើឱ្យយើងឃើញថារូបគេជាបុគ្គលដ៏សំខាន់ម្នាក់នៅក្នុងក្រុម ហើយពេលនេះពួកយើងពិតជាសប្បាយរីករាយជាខ្លាំង ដែលបានរូបគេមកចូលរួមជាផ្នែកមួយនៃជំនួយការគ្រូបង្វឹក ជាមួយនឹងភាពអស្ចារ្យរបស់រូបគេជាមួយបាល់ទាត់ ជាអ្នកដឹកនាំដ៏ល្អ និងមនុស្សដ៏ល្អម្នាក់ក្នុងសម្រាប់ក្រុមការងារទាំងមូលក្នុងរដូវកាលខាងមុខនេះ។ លោក Giorgio Chiellini ចំណាយពេលសឹងតែមួយអាជីពបាល់ទាត់របស់រូបគេលេងឱ្យក្រុមសេះបង្កង់ Juventus ដោយជួយឱ្យក្រុម…
Benzema បានសម្រេចចិត្តអំពីអនាគតរបស់គាត់ ក្រោយពេលបានទទួលពាក្យចរចាមរ៉ាមជាច្រើន…
អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបអធិរាជ្យស Real Madrid និង Lyon កីឡាករ Karim Benzema បានធ្វើការសម្រេចចិត្តថា រូបគេនឹងបន្តស្នាក់នៅក្លឹប Al-Ittihad ក្នុងលីគ Saudi Pro League បន្តទៀត។ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះបានផ្សារភ្ជាប់នឹងការចាកចេញពីក្លឹប Al-Ittihad ជាខ្លាំងក្នុងខែមករានេះ ជាមួយអតីតក្លឹបរបស់គេ Lyon ក៏កំពុងសិក្សាអំពីលទ្ធភាពលើការនាំយកខ្សែប្រយុទ្ធបារំាងរូបនេះទៅវិញផងដែរ។ ទោះបីជាយ៉ាងណាមិញ Karim Benzema នឹងមិនចាកចេញពីក្លឹងអារ៉ាប់មួយនេះក្នុងខែមករានេះឡើយ នេះបើយោងទៅតាមការបញ្ជាក់ថាដោយ The Athletic៕
លោក Jurgen Klopp ចាត់ទុកថា Pep Guardiola ជាអ្នកចាត់ការល្អបំផុតក្នុងជីវិតរបស់ខ្លួន
អ្នកចាត់ការ Liverpool លោក Jurgen Klopp បាននិយាយលើកសរសើរលោក Pep Guardiola ជាអ្នកចាត់ការល្អបំផុតក្នុងជីវិតរបស់លោក មុនក្រុមអ្នកទាំងពីរជួបគ្នាក្នុងប្រកួត Premier League ចុងសប្ដាហ៍នេះ។ ក្រុម Manchester City ទទួលបានជ័យជម្នះ ៥លើកក្នុងចំណោម៦ប្រកួតចុងក្រោយ ប៉ុន្ដែ Liverpool ត្រូវបានចាត់ទុកថា ជាក្រុមដែលមានប្រៀបមួយក្នុងការប្រជែងជើងឯកជាមួយពួកគេនារដូវកាលនេះ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រ លោក Klopp បាននិយាយថា៖ “ខ្ញុំដឹងថា ខ្ញុំធ្វើការដោយខ្លួនឯង ដូច្នេះខ្ញុំឃើញភាពល្អប្រសើរ ពេលដែលប្រឈមមុខនឹងការប្រកួតនេះ ហើយលោក Pep បានផ្លាស់ប្ដូររឿងជាច្រើន ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ សម្រាប់ក្រុមរបស់គាត់”។ “តើខ្ញុំគួរវាយតម្លៃអ្នកចាត់ការកាលពីមុនបែបណា? ប៉ុន្ដែក្នុងមួយជីវិតរបស់ខ្ញុំ គាត់គឺពិតជាអ្នកចាត់ការដ៏ឆ្នើមម្នាក់”៕